Connect with us

សេដ្ឋកិច្ច

លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តា នៃកំណើននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ ២០២៤

បានផុស

នៅ

សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ នៅ​កម្ពុជា និង​អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើល​ឃើញ​ថា វឌ្ឍនភាព​ដ៏​ល្អ នៃ​ការ​នាំ​ចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​គួរ​ឱ្យ​កត់សម្គាល់ នៃ​សេដ្ឋកិច្ច​កម្ពុជា ស្ថិរភាព​សង្គម និង​បរិបទ​ស្តង់ដារ​ការងារ​សមរម្យ។

ការ​លើក​ឡើង​បែបនេះ បន្ទាប់ពី​ទិន្នន័យ​ពាណិជ្ជកម្ម​ចុងក្រោយ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ (GFT) របស់​កម្ពុជា ទទួល​បាន​ចំណូល ១៣,៧៤ ប៊ី​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២៤ កើន​ឡើង ២៣,៧៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ និន្នាការ​កើន​ឡើង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​នៅ​ឆ្នាំ ២០២៥ នេះ ផង​ដែរ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង នៃ​សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​លើក​ឡើង​ថា កំណើន នៃ​ការ​នាំចេញ​របស់​ប្រទេស​កម្ពុជា​នៅ​ពេញ​មួយ​ឆ្នាំនេះ ព្រោះ​តែ​មាន​កត្តា​ចូលរួម​ជាច្រើន​ទៀត ក្នុង​នោះ កត្តា​ខាងក្រៅ​មួយ​ចំនួន ដូចជា ភាព​តានតឹង​ពាណិជ្ជកម្ម​របស់​ចិន ជាមួយ​សហរដ្ឋអាមេរិក និង​បញ្ហា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​បង់​ក្លា​ដែស វា​បាន​ជួយ​ជំរុញ​ឱ្យ​បរទេស​មាន​ការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ខណៈ​កម្ពុជា​ជា​ប្រទេស​កំពុង​មាន​ស្ថិរភាព​នយោបាយ និង​មាន​ការ​អនុលោម​តាម​កម្រិត​ការងារ​ខ្ពស់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គ​លេខាធិការ​រង នៃ​សមាគម TAFTAC លើក​ឡើង​បន្ថែម​ទៀត​ថា តាមរយៈ​លទ្ធផល​ផ្លែផ្កា នៃ​ការ​នាំ​ចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នេះ​ដែរ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា នឹង​មាន​ភាព​រឹងមាំ និង​បន្ត​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ ដែល​នឹង​បន្ត​ក្លាយ​ជា​កាតាលីករ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កាន់តែ​ល្អ​មួយ​កម្រិត​ទៀត។

ស្រដៀង​គ្នា​នេះ​ដែរ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មើល​ឃើញ​បញ្ហា​នៅ​ប្រទេស​បង់ក្លាដែស និង​ការ​ងាក​ចេញពី​វិស័យ​កាត់ដេរ​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​របស់​ប្រទេស​កម្ពុជា មាន​ការ​កើន​ឡើង​គួរ​កត់សម្គាល់​នៅ​ពេញ​មួយ​ឆ្នាំ ២០២៤។

អ្នក​ជំនាញ​សេដ្ឋកិច្ច រូប​នេះ គូស​បញ្ជាក់​បន្ថែម​ថា វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​ប្រទេស​កម្ពុជា មាន​ភាព​ធន់ ហើយ​បន្ត​ភាព​រឹងមាំ​របស់​ខ្លួន ពីព្រោះ​បរិយាកាស នៃ​ការ​វិនិយោគ និង​បរិបទ​ការងារ​នៅ​ប្រទេស​កម្ពុជា​ល្អ​ប្រសើរ។ លើស​ពី​នេះ​ទៀត លោក​បាន​ពន្យល់​ថា វិស័យ​មួយ​នេះ​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​រាប់​លាន​នាក់​នៅ​ក្នុង​ស្រុក ក្នុង​នោះ​ក៏​មាន​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដោយ​ប្រយោល​ផង​ដែរ ដូចជា កំណើន នៃ​ការ​ដឹកជញ្ជូន និង​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់ លោក​អគ្គ​លេខាធិការ​រង នៃ​សមាគម TAFTAC ធ្លាប់​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨ ដុល្លារ ក្នុង​ឆ្នាំ ២០២៥ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​មាន​កម្រិត​ឧស្សាហកម្ម​ដូច​កម្ពុជា គឺ​ប្រទេស​កម្ពុជា​មាន​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​រៀង​ខ្ពស់​ជាងគេ​បន្តិច។ ទន្ទឹម​នេះ ប្រទេស​កម្ពុជា នៅតែ​អាច​រក្សា​បាន​នូវ​កម្រិត​ប្រកួតប្រជែង​ខ្ពស់​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​ក្នុង​កម្រិត​ការ​វិនិយោគ​លើ​វិស័យ​ដូចគ្នា​ផង​ដែរ។ ទន្ទឹម​នេះ តាមរយៈ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដាក់​ចេញ​គោល​នយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ ២០២២-២០២៧ ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​លើ​សេវា​សាធារណៈ និង​ការ​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ ក្នុង​ការ​ធ្វើ​ធុរកិច្ច​នោះ កម្ពុជា នៅតែ​រក្សា​ភាព​រឹងមាំ និង​រក្សា​បាន​កំណើន​វិនិយោគ​លើ​វិស័យ​មួយ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម