ព័ត៌មានអន្ដរជាតិ
ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា
អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានច្រានចោលការអះអាងរបស់រដ្ឋាអាមេរិកដែលថា ប៉ាណាម៉ាអនុញ្ញាតឱ្យនាវារដ្ឋាភិបាលអាមេរិកអាចឆ្លងកាត់ផ្លូវទឹករបស់ខ្លួនដោយមិនគិតថ្លៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការច្រានចោលនេះ ទំនងនឹងបង្កើនភាពតានតឹងទំនាក់ទំនងរវាងប្រទេសទាំង២ ខណៈនាពេលកន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងឡើងវិញ ដោយចោទប្រកាន់ថា ចិនជាអ្នកគ្រប់គ្រងព្រែកនេះ។ ការណ៍នេះ បង្កការច្រានចោល និងថ្កោលទោសខ្លាំងៗពីកាណាដា។
ក្នុងការច្រានចោលចុងក្រោយ អាជ្ញាធរព្រែកជីក ដែលជាទីភ្នាក់ងារស្វយ័តគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាណាម៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនមិនបានធ្វើការផ្លាស់ប្តូរណាមួយក្នុងការគិតថ្លៃ ឬសិទ្ធិក្នុងការឆ្លងកាត់ព្រែកនោះទេ ដោយបន្ថែមថា សេចក្តីថ្លែងការណ៍របស់ខ្លួនគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការអះអាងរបស់សហរដ្ឋអាមេរិក។

អាជ្ញាធរព្រែកជីកបានបន្តថា អាជ្ញាធរព្រែកជីកប៉ាណាម៉ាមានឆន្ទៈក្នុងការពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីការឆ្លងកាត់នៃនាវាសម័យសង្គ្រាម ដូចបានលើកឡើង។
គួរគូសបញ្ជាក់ថា ការច្រានចោលនេះធ្វើឡើងក្រោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានអះអាងថា រដ្ឋាភិបាលប៉ាណាម៉ាបានយល់ព្រមមិនគិតថ្លៃឆ្លងកាត់សម្រាប់នាវារដ្ឋាភិបាលអាមេរិក ដោយការណ៍នេះជួញសន្សំប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗ។
ការអះអាងរបស់អាមេរិក ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានបើកការចរចាជុំវិញការទិញសិទ្ធិកាន់កាប់ព្រែកជីកប៉ាណាម៉ាកាលពីថ្ងៃអាទិត្យ ដោយបញ្ចប់ទៅ ដោយប៉ាណាម៉ាដកខ្លួនចេញពីគំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ផ្លូវ» របស់ចិន៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


