ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសេដ្ឋកិច្ចឥណ្ឌូណេស៊ី សុំឱ្យការពារឧស្សាហកម្មវាយនភ័ណ្ឌ ពីលំហូរចូលនៃទំនិញចិន
ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិឥណ្ឌូណេស៊ី (DEN) លោក Luhut Binsar Pandjaitan បាននិយាយថា ឥណ្ឌូណេស៊ីត្រូវតែការពារឧស្សាហកម្មវាយនភ័ណ្ឌរបស់ខ្លួនពីលំហូរចូលនៃទំនិញវាយនភ័ណ្ឌចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកជំនាញឥណ្ឌូណេស៊ីលើកឡើងថា ទោះបីការបញ្ឈប់ពលករពីការងារ និងបញ្ហាប្រឈមសកលកើនឡើងក៏ដោយ ក៏ឧស្សាហកម្មវាយនភ័ណ្ឌនៅតែជាវិស័យជំរុញសេដ្ឋកិច្ចសំខាន់ ដោយផ្ដល់ការងារដល់កម្មករជិត ៤ លាននាក់ និងទាក់ទាញការវិនិយោគពីបរទេស និងក្នុងស្រុកយ៉ាងច្រើន។
លោក Luhut បាននិយាយក្នុងអំឡុងកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំតំបន់នៅទីក្រុង Magelang កាលពីថ្ងៃពុធថា៖ «ក្នុងរយៈពេលមួយឆ្នាំកន្លងមក ឥណ្ឌូណេស៊ីបានក្លាយជាទិសដៅផ្លាស់ប្តូរទីតាំងដ៏សំខាន់សម្រាប់ការផលិតវាយនភ័ណ្ឌ និងស្បែកជើង ដែលជំរុញដោយសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងតិត្ថិភាពឧស្សាហកម្ម (ផលិតផលជន់លិចទីផ្សារ) ក្នុងប្រទេសវៀតណាម»។
និន្នាការនេះ ឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងវិស័យវាយនភ័ណ្ឌ ដែលឈានដល់ ៩០៣ លានដុល្លារក្នុងឆ្នាំ ២០២៤ ដែលជាការកើនឡើង ១០៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

យ៉ាងណាមិញ លោក Luhut បានទទួលស្គាល់ថា បញ្ហាប្រឈមនៅតែមាន រួមទាំងការទិញដីសម្រាប់ផលិតកម្ម ការអនុម័តលិខិតអនុញ្ញាតបរិស្ថាន និងគោលនយោបាយប្រាក់ឈ្នួល។ លោកក៏បានបញ្ជាក់ផងដែរ ពីភាពចាំបាច់ក្នុងការការពារទីផ្សារក្នុងស្រុកពីការនាំចូលខុសច្បាប់។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ការផលិតហួសតម្រូវការរបស់ចិន ដោយសារពន្ធរបស់សហរដ្ឋអាមេរិក បាននាំឱ្យពួកគេប្តូរទិសដៅការនាំចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ នេះចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងដិតដល់។ ទន្ទឹមនឹងនោះ យើងត្រូវតែធានាថា ការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្ម មិនត្រូវបានរំខានទេ»។
ជាមួយគ្នានោះ ថ្វីបើការវិនិយោគរបស់ឧស្សាហកម្មមានភាពរីកចម្រើនក៏ដោយ ក៏ការបញ្ឈប់ការងារនៅតែបន្តកើនឡើង។ សមាគមអ្នកផលិតអំបោះ និងសរសៃអំបោះឥណ្ឌូណេស៊ី (Apsyfi) បានរាយការណ៍ថា រោងចក្រវាយនភ័ណ្ឌប្រហែល ៣០ ត្រូវបានបិទ នៅចន្លោះខែមករាដល់ខែឧសភា ឆ្នាំ ២០២៤ ដែលបណ្តាលឱ្យបាត់បង់ការងារចំនួន ១០ ៨០០ កន្លែង។
ក្រសួងធនធានមនុស្សឥណ្ឌូណេស៊ី បានព្រមានថា ការកាត់ការងារក្នុងវិស័យវាយនភ័ណ្ឌ អាចកើនឡើង ជាមួយនឹងការបញ្ឈប់ការងារអាចកើនឡើងពី ៨០ ០០០ នាក់ក្នុងឆ្នាំ ២០២៤ ដល់ ២៨០ ០០០ នាក់។ ក្រសួងបន្ថែមថា ក្រុមហ៊ុនវាយនភ័ណ្ឌចំនួន ៦០ កំពុងរៀបចំផែនការបញ្ឈប់ពលករពីការងារ ដែលអាចប៉ះពាល់ដល់បុគ្គលិករហូតដល់ ២០០ ០០០ នាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា