ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើង ជុំវិញភាពតានតឹងជាថ្មីនៅមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានកើនឡើងប្រមាណ ១ ភាគរយ នៅពេលបើកការជួញដូរនៅថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកប្ដេជ្ញាបន្តការវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីរបស់យ៉េមែន ទាល់តែក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ឈប់វាយប្រហារលើនាវាអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៧២ សេន ឬ ១,០២ ភាគរយ ដោយបើកការជួញដូរនៅតម្លៃ ៧១,៣០ ដុល្លារ/បារ៉ែល នាព្រឹកថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៧២ សេន ឬ ១,១ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៧,៩០ ដុល្លារ/បារ៉ែល។
ភាពតានតឹងនៅមជ្ឈិមបូព៌ា ជាធម្មតាធ្វើឱ្យតម្លៃប្រេងកើនឡើង ដោយសារតែតំបន់នេះគឺជាប្រភពផ្គត់ផ្គង់ប្រេងសំខាន់ ហើយក៏ជាច្រកដឹកជញ្ជូនទំនិញផងដែរ។ ភាពតានតឹងជាថ្មី កើនឡើងបន្ទាប់ពីក្រុមហ៊ូធីបើកការវាយប្រហារលើនាវារបស់សហរដ្ឋអាមេរិកនៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ ហើយជាការឆ្លើយតប សហរដ្ឋអាមេរិកបានវាយប្រហារទម្លាក់គ្រាប់បែកនៅទីក្រុងសាណា និងខេត្ត Saada ដោយសម្លាប់មនុស្ស ៥៣ នាក់ រួមទាំងជនស៊ីវិល។

ក្នុងអត្រាប្រចាំសប្ដាហ៍សម្រាប់ការជួញដូរកាលសប្ដាហ៍មុន តម្លៃប្រេងបានកើនឡើងតិចតួចមកវិញ ក្រោយធ្លាក់ចុះ ៣ សប្ដាហ៍ជាប់ៗគ្នា ជុំវិញក្ដីបារម្ភពីភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចសកល ដោយសារតែគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
បញ្ហាសេដ្ឋកិច្ចអាចធ្វើឱ្យតម្រូវការប្រេងខ្សោយ ខណៈគេក៏រំពឹងផងដែរថា ការផ្គត់ផ្គង់ពីអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) នឹងកើនឡើង ដែលឱ្យតម្លៃធ្លាក់ចុះមកវិញ។
យ៉ាងណាមិញ ការកើនឡើង ឬការធ្លាក់ចុះ មានភាពប្រទាញប្រទង់គ្នាជុំវិញបញ្ហាភូមិសាស្រ្តនយោបាយ រួមទាំងជម្លោះអ៊ុយក្រែន-រុស្ស៊ី និងជម្លោះមជ្ឈិមបូព៌ា៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


