ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើង ជំរុញដោយទណ្ឌកម្មថ្មីលើអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានកើនឡើងសម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញដោយការបន្ថែមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើពាណិជ្ជកម្មប្រេងកាតរបស់អ៊ីរ៉ង់ ខណៈសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) មួយចំនួនគ្រោងកាត់បន្ថយផលិតកម្មជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៥៦ សេន ឬ ០,៨៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៦,៤១ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងឆៅ ម៉ាក West Texas Intermediate (WTI) របស់អាមេរិកវិញ បានកើនឡើង ៦៥ សេន ឬ ១,០៤ ភាគរយ ដោយជួញដូរនៅ ៦៣,១២ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង ២ បានកើនឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃពុធ ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៣ មេសា។

កំណើនទាំងនេះ កើតឡើងក្រោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើការនាំចេញប្រេងរបស់អ៊ីរ៉ង់កាលពីថ្ងៃពុធ រួមទាំងទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេងរបស់ចិនតូចមួយ ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់ ចំពេលកិច្ចចរចានុយក្លេអ៊ែរនៅតែបន្ត។
បន្ថែមលើការព្រួយបារម្ភនៃការផ្គត់ផ្គង់ OPEC បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានទទួលផែនការថ្មីៗពីអ៊ីរ៉ាក់ កាហ្សាក់ស្ថាន និងប្រទេសជាសមាជិកផ្សេងទៀត អំពីការកាត់បន្ថយផលិតកម្មបន្ថែមទៀត ដើម្បីប៉ះប៉ូវលើការបូមប្រេងលើសកូតានាពេលកន្លងមក។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនប្រេងនៅមានកំណត់ ដោយសារតែក្ដីបារម្ភពីកម្សោយតម្រូវការ ជុំវិញភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច ដែលបង្កឡើងដោយគោលនយោបាយពន្ធគយរបស់លោក ត្រាំ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


