Connect with us

ព័ត៌មានជាតិ

លោក ឃឹម ប៊ុនឡែន៖ តម្រូវការទុរេនក្នុងស្រុកនៅមានទីផ្សារធម្មតា ខណៈការបើកទីផ្សារចិននឹងជំរុញតម្រូវការខ្ពស់

បានផុស

នៅ

ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន លោក ឃឹម ប៊ុនឡែន បាន​ឱ្យ​ដឹង​ថា ពាក់​ព័ន្ធ​ទៅ​និង​ទីផ្សារ​ទុរេន​នា​ដើម​រដូវ​ប្រមូល​ផល​នេះ ចំពោះ​តម្រូវការទុរេនក្នុងស្រុកមិនមានអ្វីប្រែប្រួលច្រើនទេ ប៉ុន្តែបើសិនអាចបើកទីផ្សារផ្ទាល់ទៅចិនតម្រូវការនឹងកើនឡើងខ្ពស់ ហើយ​តម្លៃ​សម្រាប់​កសិករ​​ក៏​នឹង​ល្អ​ប្រសើរ​ដូច​គ្នា​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា នេះ លោក ឃឹម ប៊ុនឡែន បាន​លើក​ឡើង​ថា នា​ដើម​រដូវ​ប្រមូល​ផល​ទុរេន​នេះ យើង​ឃើញ​ថា ចំពោះ​តម្រូវ​ការ​ក្នុង​ស្រុក​អាច​នឹង​មិន​មាន​ការ​កើន​ឡើង ឬ​ប្រែ​ប្រួល​អ្វី​ច្រើន​ទេ ប៉ុន្តែ​យើង​នៅ​រង​ចាំ​មើល​តម្រូវ​ការ​ពី​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ចុង​ក្រោយ​។

ជាក់ស្តែង​ កន្លង​មក​មាន​ការ​ទាក់ទង​ពី​ភាគី​នៅ​ក្នុង​ការ​ប្រមូល​ទិញ​ទុរេន​ពី​កម្ពុជា ប៉ុន្តែ​នីតិវិធី​នាំ​ចេញ​ពី​កម្ពុជា​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ហាក់​មិន​ទាន់​ច្បាស់​លាស់​ថា​អាច​នាំ​ចេញ​ទៅ​នៅ​ពេល​ណា​នោះ​ទេ​ បើ​ទោះ​បី​ជា​មាន​ផែនការ​នាំ​ចេញ​ឆាប់​ៗ​ក៏​ពិតមែន​។​

ជា​មួយ​គ្នា​នេះ លោក ឃឹម ប៊ុនឡែន ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ទាក់ទង​ទៅ​និង​តម្លៃ​លក់រាយ​នៅ​ក្នុង​ស្រុក​នាពេល​បច្ចុប្បន្ន​នេះ ដោយ​​តម្លៃ​ទុរេន​ សម្រាប់​ការ​ប្រមូល​ផល​នៅ​ដើម​រដូវ​នា​ឆ្នាំ​នេះ​លក់​បាន​ក្នុង​តម្លៃ​ ២ ម៉ឺន ៥ ពាន់​រៀល ទៅ​ ២ ម៉ឺន ៨ ពាន់​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ ដែល​តម្លៃ​នេះ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​។

លោក​ថា តម្លៃ​ទុរេន​ថយ​ចុះ​នា​ឆ្នាំ​នេះ អាច​បណ្ដាល​មក​ពី​ឆ្នាំ​នេះ​ទិន្នផល​ទុរេន មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន ហើយ​មួយ​វិញ​ទៀត​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​អាច​ចាយ​វាយ​តិច​តួច។

មួយ​វិញ​ទៀត នៅ​ឆ្នាំ​នេះ​ទិន្នផល​ទុរេន​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ បើ​ទោះបីជា​មាន​ការ​ប្រឈម​កត្តា​អាកាស​ធាតុ​ភ្លៀង​ច្រើន​បង្ក​ឱ្យ​ទុរេន​ជ្រុះ​ផ្កា ជ្រុះ​ក្តឹប​ក៏​ពិត​មែន​ប៉ុន្តែ​ទិន្នផល​ជា​រួម​នៅ​តែ​ល្អ​ជាង​ឆ្នាំ​មុន។ ដោយ​ឡែក​ចំពោះ​ទុរេន​ដែល​ទើប​និង​ដាំ​ដុះ​នា​ពេល​ថ្មី​ៗ នេះ​ក៏​ចាប់​ផ្តើម​ឱ្យ​ផល​បណ្ដើរ​ៗ​ ដូច្នេះ​បូក​ចូល​គ្នា​ទៅ​វា​នឹង​ធ្វើ​ឱ្យ​ទិន្នផល​ទុរេន​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ក្នុង​នាម​លោក​ដែល​ជា​កសិករ​ ក៏​ដូច​ជា​អ្នក​ប្រកប​មុខ​របរ​នៅ​ក្នុង​វិស័យ​ទុរេន​នេះ សូម​រាជរដ្ឋាភិបាល​មេត្តា​ជួយ​ជំរុញ​នីតិវិធី​នេះ​ឱ្យ​បាន​កាន់​តែ​លឿន​នៅ​ក្នុង​រដូវ​កាល​ប្រមូល​ផល​នេះ ព្រោះ​នៅ​រយៈ​ពេល​ប្រមាណ​ជាង ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​មក​ដល់​រដូវ​កាល​ប្រមូល​ផល​ធំ​ ជា​ពិសេស​ពូជ​ទុរេន​មុនថង​តែ​ម្តង ដូច្នេះ​ប្រសិន​អាច​បើក​ទីផ្សារ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​មែន​នោះ​តម្រូវ​ការ​ច្បាស់​ជា​ល្អ​ប្រសើរ ហើយ​តម្លៃ​សម្រាប់​ប្រជា​កសិករ​ក៏​គួរសម​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ «ខ្ញុំមិនមែនគ្រប់គ្រងតែអាមេរិកទេ គឺគ្រប់គ្រងពិភពលោកទាំងមូលតែម្តង» 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះ​ចម្បាំង​តម្លៃ​៦០​លាន​ដុល្លាររបស់​អាមេរិក រមៀល​ធ្លាក់​ពី​លើ​នាវា​ចូល​សមុទ្រ​ក្រហម

នយោបាយ៨ ម៉ោង មុន

សម្តេចតេជោ អញ្ជើញទៅចូលរួមទិវាបង្រួបបង្រួមជាតិវៀតណាម និងជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗវៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម