ព័ត៌មានអន្ដរជាតិ
ផលិតកម្មរថយន្តថៃ បន្តធ្លាក់ចុះជាង ៦% នៅខែមីនា
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការផលិតរថយន្តក្នុងប្រទេសថៃ បានបន្តធ្លាក់ចុះនៅខែមីនា សម្រាប់ខែទី ២០ ជាប់ៗគ្នា ប៉ុន្តែក្នុងអត្រាតិចជាងមុន ខណៈការលក់ក្នុងស្រុកមានភាពប្រសើរឡើង ប៉ុន្តែការនាំចេញបានធ្លាក់ចុះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

FTI បាននិយាយថា ផលិតកម្មរថយន្តថៃ បានធ្លាក់ចុះ ៦,១ ភាគរយក្នុងខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១២៩ ៩០៩ គ្រឿង។ កាលពីខែកុម្ភៈ ផលិតកម្មដដែលធ្លាក់ចុះរហូតដល់ ១៣,៦៣ ភាគរយ។
បើតាមសហព័ន្ធ ការធ្លាក់ចុះនៃផលិតកម្មជំរុញដោយសារតែកម្សោយនៃសេដ្ឋកិច្ចថៃ និងការរឹតបន្តឹងរបស់ធនាគារថៃលើការផ្ដល់ប្រាក់កម្ចីរថយន្ត។
ទន្ទឹមនឹងនេះ ការនាំចេញរថយន្តរបស់ថៃវិញ បានធ្លាក់ចុះ ១៤,៩ ភាគរយ ក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះ ៨,៣៤ ភាគរយ នៅខែកុម្ភៈ។

អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI លោក Surapong Paisitpattanapong បានប្រាប់សន្និសីទសារព័ត៌មានថា ផលិតកម្មរថយន្តថៃ អាចនឹងខកការព្យាករ ១,៥ លានគ្រឿង នៅឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្តបានធ្លាក់ចុះត្រឹមតែ ០,៥៤ ភាគរយ នៅក្នុងខែមីនា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជំរុញដោយកម្មវិធីតាំងបង្ហាញនៅទីក្រុងបាងកក ខណៈការលក់នេះបានធ្លាក់ចុះប្រមាណ ៦,៧ ភាគរយ កាលពីខែកុម្ភៈ។
ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំងក្រុមហ៊ុន Toyota និង Honda៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


