ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង៣% ពេលបើកការជួញដូរ ខណៈ OPEC+ បង្កើនផលិតកម្ម
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះជាង ៣ ភាគរយ នៅពេលបើកការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ប្រកាសបង្កើនផលិតកម្ម ដោយបន្ថែមក្ដីបារម្ភទៅលើកំណើនផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២,០៤ ដុល្លារ ឬ ៣,៣៣ ភាគរយ ដោយបើកការជួញដូរនៅត្រឹម ៥៩,២៥ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ ធ្លាក់ចុះ ២,១០ ដុល្លារ ឬ ៣,៦០ ភាគរយ ដោយបើកការជួញដូរនៅ ៥៦,១៩ ដុល្លារ/បារ៉ែល។
កាលពីថ្ងៃសៅរ៍ OPEC + បានព្រមព្រៀងគ្នា ក្នុងការបង្កើនផលិតកម្មប្រេងសម្រាប់រយៈពេល២ខែជាប់គ្នាៗនៅខែមិថុនា ប្រមាណ ៤១១ ០០០ បារ៉ែល/ថ្ងៃ។ បើតាមរ៉យទ័រ ការប្រកាសចុងក្រោយ នឹងបង្កើនផលិតកម្មប្រេងសរុបសម្រាប់ខែមេសា ឧសភា និងមិថុនា ដល់ ៩៦០ ០០០ បារ៉ែល/ថ្ងៃ ឬស្មើនឹងការ ៤៤ ភាគរយ នៃផែនការកាត់បន្ថយ ២,២ លានបារ៉ែល/ថ្ងៃ កាលពីមុន របស់ប្លុកដដែល។
គេមើលឃើញថា ការសម្រេចចិត្តរបស់ OPEC + គឺដូចទៅនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលកន្លងមក ដើម្បីឱ្យតម្លៃប្រេងធ្លាក់ចុះ។ យ៉ាងណាមិញ តម្លៃប្រេងបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយ ដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដែលបង្កក្ដីបារម្ភសម្រាប់សេដ្ឋកិច្ច៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


