សេដ្ឋកិច្ច
តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤០០ ដុល្លារ ក្នុងមួយជី
តម្លៃហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥ មានតម្លៃ ៣៩៦ ដុល្លារ ក្នុងមួយជី ខណៈអ្នកជំនាញអះអាងថា មាសមាននិន្នាការធ្លាក់ចុះ បន្ទាប់ពីអាមេរិកបន្ទន់ជំហរដាក់ចិន។

ហាងឆេងមាសបានបើកផ្សារនៅតម្លៃ ៣ ៩០៤ ដុល្លារ ក្នុងមួយតម្លឹងសម្រាប់ទៅផ្សារនៅកម្ពុជានៅថ្ងៃច័ន្ទទី ០៥ ខែឧសភា ឆ្នាំ ២០២៥ ជាតម្លៃធ្លាក់ចុះ ធៀបនឹងសប្ដាហ៍មុន ដែលមានតម្លៃរហូតដល់ ៤០៦០ ដុល្លារក្នុងមួយតម្លឹង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា សម្ពាធពន្ធអាមេរិក និងចិនធូរស្រាល ធ្វើឱ្យតម្លៃមាសបន្តធ្លាក់ចុះ ខណៈគោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលសហរដ្ឋអាមេរិក បន្ទាប់ពី លោក ដូ ណាល់ត្រាំ បានបញ្ជាក់ថា មិនមានចេតនា ដកលោក Jerome Powell ចេញពីដំណែងនោះទេ ក៏ជាឆ្លុះបញ្ចាំងពីការប្រែប្រួលតម្លៃមាសផងដែរ។
ម្យ៉ាងទៀត វិនិយោគិនជាច្រើន បានកាត់យកផលចំណេញនៅតម្លៃ ៣៤៩៩ ក្នុងមួយអោន ដែលជាតម្លៃខ្ពស់ កាលពីខែមុន ខណៈភូមិសាស្ត្រនយោបាយ និងសង្គ្រាមស្ងប់ស្ងាត់ ហើយប្រាក់ដុល្លារងើបឡើង ធ្វើឱ្យមាសធ្លាក់ចុះវិញ។

លោក ឡុង សំណាង យល់ឃើញថា៖ «ការប្ដូរប្រាក់ដុល្លារជាមួយរូបិយបណ្ណបានងើបឡើងបន្តិចនៅតាមបណ្ដាធនាគារធំៗនៅលើពិភពលោក ពោលគឺប្រាក់ដុល្លារមានភាពល្អប្រសើរ ទាញឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះបន្តិចទៀត»។
អាជីវករផ្សាធរថ្មីបានប្រាប់ថា តម្លៃមាសប្រែប្រួលឡើងចុះលឿនធ្វើឱ្យសកម្មភាពនៃការទិញ-លក់ ហាក់ស្ងប់ស្ងាត់។ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៥ តម្លៃមាសក្នុងស្រុកតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៩៦ ដុល្លារ មួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


