Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $២០០ លាន ពីការនាំចេញអង្ករ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ កម្ពុជា​សម្រេច​បាន​ការនាំចេញអង្ករចំនួនជាង ២៨ ម៉ឺនតោន (២៨២ ៣១៣)​ ស្មើនឹងទឹកប្រាក់ចំនួនជាង ២០០ លានដុល្លារ (២០៩,២២)។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា​ (CRF)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ CRF បង្ហាញថា នៅក្នុងរយៈពេល ៤ ខែ នៃឆ្នាំ២០២៥​កម្ពុជាបាននាំចេញ​អង្ករ​ ចំនួន ២៨២ ៣១៣ តោន គិតជាទឹកប្រាក់ ២០៩,២២ លានដុល្លារ តាមរយៈក្រុមហ៊ុន​នាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់​បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩​ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ៤០ ២៩១ តោន​ គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៦ ប្រទេស​​​ផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារសហរដ្ឋអាមេរិក។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ឱ្យដឹងថា ចំពោះប្រភេទអង្ករបាននាំចេញរួមាន អង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥%​ អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥%  និងអង្ករផ្សេងៗចំនួន ០.៤៩%។

ក្នុងរយៈពេល ៤ ខែ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ០៣១ ៤៣១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាមេរិក។

លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់​ និងនេសាទ មានប្រសាសន៍ថា វិស័យ​កសិ​កម្ម​កម្ពុជា​ បាន​ប្រែ​ក្លាយពីស្ថានភាពខ្វះស្បៀង មក​ជាការ​ធានា​បាននូវសន្តិសុខ​ស្បៀងគ្រប់​គ្រាន់​​​ក្នុងប្រទេស និង​ការនាំ​ចេញផលិតផល កសិកម្ម​រាប់​លាន​តោន ដែលរួមចំណែក​យ៉ាងសំខាន់ ដល់​កា​រ​ធានា​សន្តិសុខ​ស្បៀង​ពិភពលោកថែមទៀតផង។

នៅឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន ទៅកាន់គោល​ដៅចំនួន​៦៨​​ គិតជាទឹកប្រាក់ជិត ៥០០ លានដុល្លារ (៤៩១,១៩)។

យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញ​នូវផលិត​ផលកសិកម្ម​ដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ​ប្រទេស គិត​ជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារ​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម