Connect with us

សេដ្ឋកិច្ច

​កម្ពុជា បានចំណូលជាង ២៦៦ លានដុល្លារ ពីការនាំចេញ​អង្ករ​ជិត ៤៧ ម៉ឺនតោនរយៈពេល ៤ ​ខែ

បានផុស

នៅ

កម្ពុជា​សម្រេច​បាន​ការនាំចេញ​អង្ករ​ចំនួន​ជិត ​៤៧ ម៉ឺនតោន ​(៤៦៩៩០៩) នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ២០២៦ ទៅកាន់គោលដៅ ៦០ ប្រទេស គិតជាទឹកប្រាក់ជាង ២៦៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យ​របស់សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ (CRF)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យរបស់ ​CRF ​បង្ហាញថា ​នៅក្នុងរយៈពេល៤ខែ ​នៃឆ្នាំ២០២៦ ​កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន​ ៤៦៩៩០៩ ​តោន ​​តាម​រយៈ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ចំនួន​ ៦១ ក្រុមហ៊ុន​ទៅ​កាន់​គោល​ដៅ ៦០ ​​ក្នុង​នោះ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់អឺរ៉ុប​ចំនួន ៣១ ប្រទេស ​​បានបរិមាណអង្ករ ​១២៦ ១០៨ តោន ​គិត​ជា​ទឹកប្រាក់ ៨៥,៤៤ ​លានដុល្លារ ទៅកាន់ប្រទេសសមាជិកអាស៊ានបានចំនួន ៥ ប្រទេស​​បាន ១៧៧ ៧៦១ តោន គិតជាទឹកប្រាក់ ៧២ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងតំបន់​រដ្ឋ​បាល​ស្វ័យ័តចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ ៧៥,៨៨ លានដុល្លារ​និងគោល​ដៅ​ ២២ ប្រទេស​ផ្សេងទៀត ​អាហ្វ្រិក មជ្ឈឹមបូព៌ាបានបរិមាណ ​៣៦ ៧០៨ តោន ​គិតជាទឹកប្រាក់ជិត ៣៣ លានដុល្លារ។​

​លោក លន់ យ៉េង ​អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ​ចំពោះប្រភេទ​អង្ករ​បាន​នាំចេញអង្ករក្រអូបចំនួន ៥៨,៦៦% ​ប្រភេទអង្ករសគ្រាប់វែង ២១.៣៨% អង្ករចំហ៊ុយ ១.៦៩% អង្ករសរីរាង្គចំនួន ​០.៨៩% ​អង្ករបាក់គ្រប់ប្រភេទ​ ១៧.១៨% ​និងអង្ករផ្សេងៗចំនួន ០.២%។​ ​ទន្ទឹមនឹងនេះ ​កម្ពុជា​ក៏បាននាំចេញស្រូវចំនួន ២,៦៨ លានតោន មានទឹកប្រាក់ជាង ៥៧៦ លានដុល្លារ។​​

យោងតាមសហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៩៤ ម៉ឺន​តោន​ (៩៤០ ៣២១) គិត​ជា​ទឹក​ប្រាក់​ជាង ៦០០ លាន​ដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម