Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃផ្លែដូងនៅអាស៊ី ហក់ឡើងលឿន «ដូចមាស» ​ដោយកង្វះការផ្គត់ផ្គង់

បានផុស

នៅ

តម្លៃផ្លែដូងបាន​ហក់ឡើងដល់កំណត់ត្រាថ្មីនៅប្រទេសវៀតណាម ហ្វីលីពីន និងថៃ ដោយសារតែកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងសត្វល្អិតស៊ី​ដូង។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននាំចេញផ្លែឈើធំ Vina T&T ​ត្រូវចំណាយរហូតដល់ ២២០ ០០០ ដុង (៨,៤៧ ដុល្លារ) សម្រាប់ដូងមួយឡូ ​ចេញពីចម្ការដូង ដែលនេះជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ នាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Nguyen Dinh Tung ​បាននិយាយថា៖ «តម្លៃដូងកំពុងកើនឡើងលឿន ដូចតម្លៃមាស»។

Vina T&T ​បាននាំចេញដូងចំនួន ៧ កុងតឺន័រ/សប្តាហ៍ ប៉ុន្តែវាបំពេញបានតែ ២/៣ នៃតម្រូវការរបស់អតិថិជននៅបរទេសប៉ុណ្ណោះ។

អ្នកជំនាញវៀតណាមបាន​លើកឡើងថា ​តម្លៃ​ដូង​បាន​កើន​ឡើង​ជាង​ ២ ដង​ ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ហើយ​​ឈ្មួញកំពុងត្រដាបត្រដួសក្នុងការរកផ្លែដូងឱ្យគ្រប់តាមតម្រូវការ។

និន្នាការ​ស្រដៀង​គ្នា​នេះ ក៏កើតឡើងនៅប្រទេស​ស្រីលង្កា ហ្វីលីពីន និង​​ថៃ ដែល​ជា​ប្រទេសនាំ​ចេញ​​ដូងធំៗផងដែរ​ ដោយ​តម្លៃបានកើនឡើង ៥០-១០០ ភាគរយ នៅឆ្នាំនេះ ធៀប​នឹង​ឆ្នាំមុន។ ​នៅ​ប្រទេស​ថៃ ​ដូងត្រូវបាន​លក់​រាយ​ក្នុង​តម្លៃ ២,៩ ដុល្លារ​/​គីឡូក្រាម ហើយ​​នៅហ្វីលីពីនវិញ តម្លៃនេះខ្ពស់រហូតដល់ ៤,២៨ ដុល្លារ/គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់ VnExpress។

គេមើលឃើញថា ការអូសបន្លាយនៃអាកាសធាតុហួសហេតុ បាន​​រំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ដូង ដោយបាតុភូត អែល នីញ៉ូ ​បណ្តាលឱ្យមានគ្រោះរាំងស្ងួត និងបាតុភូត ឡា នីញ៉ា ​បាន​នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងព្យុះ​កក់ខែ នៅតាមតំបន់ដាំដូងសំខាន់ៗ​ក្នុងប្រទេសទាំងនេះ។

ជាមួយគ្នានោះ ការផ្ទុះឡើងនៃសត្វល្អិតបានប៉ះពាល់ដល់ទិន្នផលបន្ថែមទៀត ខណៈ​តម្រូវការពីទីផ្សារដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកនៅតែបន្តជំរុញឱ្យតម្លៃកើនឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម