ព័ត៌មានអន្ដរជាតិ
វៀតណាមនាំចេញដូង ជាង ១ ប៊ីលានដុល្លារ ជាលើកដំបូង ឆ្នាំមុន
តម្លៃនៃការនាំចេញដូងរបស់វៀតណាម បានកើនលើសពី ១ ប៊ីលានដុល្លារ ជាលើកដំបូងកាលពីឆ្នាំមុន ដោយសារតែកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយចិន និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាំចេញដើម្បីពង្រីកទីផ្សាររបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress នាពេលថ្មីៗនេះ។

ទិន្នន័យគយវៀតណាមបានបង្ហាញថា ការនាំចេញផលិតផលដូងទាំងអស់បានកើនឡើង ២០ ភាគរយ ដល់ជិត ១,១ ប៊ីលានដុល្លារ ខណៈផ្លែដូងស្រស់សុទ្ធ បានកើនប្រមាណ ៦១ ភាគរយ ដល់ ៣៩០ លានដុល្លារ។
បច្ចុប្បន្ន វៀតណាមមានចម្ការដូង ២០ ម៉ឺនហិកតា ដែលផលិតបានដូង ២ លានតោន/ឆ្នាំ។ ១/៣ នៃចម្ការទាំងនោះ បំពេញតាមស្តង់ដារសរីរាង្គរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ប្រទេសនេះ មានក្រុមហ៊ុនផលិត និងកែច្នៃដូងជាង ៦០០ ក្រុមហ៊ុន ក្នុងស្រុក។
បើតាម VnExpress វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥ លើពិភពលោក ក្នុងការនាំចេញដូង។ ជាមួយគ្នានោះ ចិនរួមចំណែកលើការទិញដូងរបស់វៀតណាម ប្រមាណ ២៥ ភាគរយ ដែលកាន់តែកាន់ឡើងក្រោយប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងគ្នា នៅខែសីហា ឆ្នាំមុន។

វៀតណាមគឺជាអ្នកផ្គត់ផ្គង់ដូងធំជាងគេទី៣ ទៅចិន ជាមួយនឹងចំណែកទីផ្សារប្រមាណ ២០ ភាគរយ។ ទីផ្សារនាំចេញធំៗផ្សេងទៀតរួមមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងកូរ៉េខាងត្បូង។
យ៉ាងណាមិញ អ្នកជំនាញមើលឃើញថា ការផ្គត់ផ្គង់ទំនងជាមិនមានគ្រប់គ្រាន់ទេក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារកសិករមានការស្ទាក់ស្ទើរក្នុងការពង្រីកការដាំដុះរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អគ្គលេខាធិការសមាគមដូងវៀតណាម លោក Cao Ba Dang Khoa បានថ្លែងថា ការប្រកួតប្រជែងជាមួយអ្នកនាំចេញផ្សេងទៀតដូចជាថៃ ឥណ្ឌា និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងការពង្រីករោងចក្រកែច្នៃនៅក្នុងប្រទេសចិន ក៏បានបន្ថែមការលំបាកដល់ក្រុមហ៊ុនវៀតណាមផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


