ព័ត៌មានអន្ដរជាតិ
តម្លៃផ្លែដូងអន្តរជាតិកើនឡើង ខណៈបញ្ហាធាតុអាកាសធ្វើឱ្យទិន្នផលធ្លាក់ចុះ
សារព័ត៌មានអន្តរជាតិ Bloomberg បានរាយការណ៍ថា ធាតុអាកាសមិនអំណោយផលនៅតាមបណ្ដាប្រទេសដាំដុះដូងមួយចំនួនរបស់ពិភពលោក បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដូង កាត់បន្ថយការផ្គត់ផ្គង់សកល ដោយធ្វើឱ្យតម្លៃផ្លែដូងនៅកន្លែងមួយចំនួនហក់ឡើងខ្ពស់។

ជាមួយនឹងបញ្ហានេះ បណ្ដាប្រទេសដាំដុះសំខាន់ៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ីជាដើមនោះ កំពុងពិចារណាលើការរឹតបន្តឹងការនាំចេញ។
ហ្វីលីពីន ដែលជាប្រទេសផលិតដូងធំជាងគេលើពិភពលោក បានរំពឹងថា ទិន្នផលផ្លែដូងនឹងធ្លាក់ចុះ ២០ ភាគរយ នៅឆ្នាំនេះ។ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ធាតុអាកាសហួសហេតុ រួមទាំងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងព្យុះស៊ីក្លូនត្រូពិក បានបង្កការខូចខាតដល់ដើមដូង។
អ្នកជំនាញបានប្រាប់ Bloomberg ថា មូលហេតុចម្បងនៅពីក្រោយកម្សោយនៃការផ្គត់ផ្គង់ គឺបញ្ហាដែលបង្កដោយអាកាសធាតុ ដោយវាបាននាំឱ្យមានការថយចុះទិន្នផល ការពន្យារពេលនៃការប្រមូលផល និងរាំងស្ទះដល់ការដឹកជញ្ជូនរបស់កសិករ។
ក្រៅតែហ្វីលីពីន ប្រទេសដាំដុះដូងសំខាន់ៗផ្សេងទៀតដូចជា ឥណ្ឌូណេស៊ី ថៃ និងវៀតណាម ក៏កំពុងជួបប្រទះនូវកង្វះនៃការផ្គត់ផ្គង់ដោយសារបញ្ហាធាតុអាកាស និងកំណើននៃតម្រូវការក្នុងស្រុករបស់ពួកគេ។
នៅឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតដូងធំជាងគេទី២លើពិភពលោក ក្រសួងឧស្សាហកម្មបានស្នើឱ្យមានការហាមឃាត់ការនាំចេញចន្លោះពី ៣-៦ ខែ បង្កើនពន្ធលើការនាំចេញក្រៅប្រទេស និងកំណត់តម្លៃគោលដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក ដែលបង្កការហក់ឡើងនៃតម្លៃ ១៥០ ភាគរយ ក្នុងរយៈពេល ៣ ខែកន្លងមកនេះ។

តម្លៃលក់ដុំនៅឯការដេញថ្លៃប្រចាំសប្តាហ៍ក្នុងរដ្ឋធានីរបស់ប្រទេសស្រីលង្កាវិញ បានកើនឡើងច្រើនជាងទ្វេដងកាលពីឆ្នាំមុន ដោយសារតែការខូតខាតដើមដូងបណ្ដាលមកពីធាតុអាកាសមិនល្អ និងជំងឺ។ រដ្ឋាភិបាលស្រីលង្កាកាលពីខែកុម្ភៈ បានផ្ដល់ការអនុញ្ញាតសម្រាប់ការនាំចូលសាច់ដូង ដើម្បីជួយសម្រាលសម្ពាធទីផ្សារ។
ទន្ទឹមនឹងនោះ តម្រូវការសកល ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ព្រោះដូងមានរស់ជាតិឆ្ងាញ់ និងគ្មានជាតិឡាក់តូស។ ផលិតផលដែលពាក់ព័ន្ធដូចជាប្រេងដូង ទឹកដោះគោ និងម្សៅទឹកដោះគោ ក៏កំពុងទទួលបានប្រជាប្រិយភាពផងដែរ
បើតាមអង្គការសហគមន៍ដូងអន្តរជាតិ ការប្រើប្រាស់ប្រេងដូងរំពឹងថានឹងកើនឡើងបន្តិចដល់ ៣,២៣ លានតោន នៅឆ្នាំនេះ ពី ៣,២ លានតោន កាលពីឆ្នាំមុន ដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងចិន នាំចូលច្រើនជាងគេ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


