Connect with us

សេដ្ឋកិច្ច

រដ្ឋ គ្មានគម្រោងលក់ព្រលានយន្តហោះភ្នំពេញ ឱ្យឯកជន ដោយគ្រោងរក្សាទុកជាទីតាំងប្រវត្តិសាស្ត្រ សម្រាប់​សាធារណៈជន

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិ​បាល​កម្ពុជា មិនដែលមានគម្រោង​លក់អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញទៅ​ឱ្យឯកជននោះទេ បើទោះ​បី​ជា​ផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មីហើយក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធី អរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើត​នគរ​បាល​​ជាតិកម្ពុជានៅថ្ងៃសុក្រ ទី១៦ ខែឧសភា បន្ទាប់ពីមានការលើកឡើងថា រដ្ឋាភិបាលបាន​លក់​ព្រ​លានយន្តហោះអន្តរជាតិភ្នំពេញទៅឱ្យវិស័យឯកជន។

សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ ឃើញមានការជជែកផុសផុលអំពីការលក់ លក់ព្រលានយន្តហោះ ហើយមានអ្នកខ្លះថា ច្បាស់ណាស់ព្រលានយន្តហោះនេះរដ្ឋាភិបាលក់ឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ ឆ្នាំមុន។

សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «តើបានមកពីណា ១៥ ឆ្នាំមុន យើងមិនទាន់គ្រោង​ធ្វើព្រលាន​យន្តហោះថ្មីផង បើមានសុំឱ្យឯកសារហ្នឹងមកក្រែលោខ្ញុំមិនដឹង ព្រោះមានតែពីរនាក់ទេ ដែលមានសិទ្ធិនៅក្នុងការសម្រេចដោះដូរកន្លែង​ណា គឺសម្ដេចតេជោ ដែលជាអតីត​នាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិមុន ហើយរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ យើង​ទាំង​ពីរនាក់ អត់ដែលបានដឹងគម្រោងក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅណា អញ្ចឹងអ្នក​ដែលនិយាយ អ្នកដែលជជែកគ្នា ខ្ញុំសុំឱ្យបញ្ចប់ ម៉ោងនេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មាន​គោលការណ៍ ដែលថាសម្រេចលក់ព្រលានយន្តហោះនេះ ឱ្យទៅឯកជននោះទេ។ សំនួរសួរថា មានអត់ ឆ្លើយឱ្យខ្លីថា អត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុង​ការលក់ព្រលាន​យន្តហោះនេះដែរ»។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា យើងធ្លាប់មានគណៈកម្មការមួយនៅអាណត្តិមុនដឹកនាំដោយ លោក ជា សុផារ៉ា គឺហៅថា គណៈកម្មការអន្តរក្រសួងពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀង ដែលកំពុងអនុវត្តដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

គណៈកម្មការនេះមានភារកិច្ចចរចារ គឺសិទ្ធិនៅក្នុងប្រតិបត្តិមិនមែនចរចារដើម្បីដោះដូរព្រលានទេ។ ចាប់តាំងពីឆ្នាំ ១៩៩០ ព្រលានយន្តហោះមានកុងត្រាផ្ដាច់មុខជាមួយក្រុមហ៊ុនបារាំង គឺក្រុមហ៊ុន SCA នៅក្នុងសិទ្ធិប្រតិ​បត្តិមិនមែនសិទ្ធិជាម្ចាស់ទេ ម្ចាស់របស់ព្រលានយន្តហោះគឺ​រដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីបើកព្រលានយន្តហោះថ្មី ត្រូវផ្ទេរសិទ្ធិនេះ ទាល់តែក្រុមហ៊ុន SCA ឯកភាព មិនអាចមានលុយមកធ្វើព្រលានថ្មីហើយប្រតិបត្តិនោះទេ គឺខុសកិច្ចសន្យារវាងរដ្ឋាភិបាល។

អាណត្តិថ្មីនេះ មានលោក ម៉ៅ ហាវណ្ណាល់ ដឹកនាំបន្ត គឺដើម្បីចរចរលើកិច្ចព្រមព្រៀងនេះ ដើម្បីយកក្រុមហ៊ុន SCA ទៅឱ្យក្រុមហ៊ុនថ្មីដែលវិនិយោគ កសាងព្រលានយន្តហោះអន្តរជាតិតេជោ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២៨ ខែ មេសា ២០២៥ បានសម្រេច ២ ចំណុច ទី១ គឺរដ្ឋគ្រោងផ្ទេរប្រតិបត្តិការ ដោយ​បិទការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកន្លែងថ្មី​នៅ​ថ្ងៃទី ៩ ម៉ោង ១២ យប់ ខែកក្កដា ឆ្នាំ ២០២៥។ រដ្ឋាភិបាលសម្រេចផ្ទេរការគ្រប់គ្រងព្រលានទាំងមូលទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ទី២ ស្នើឱ្យកងកម្លាំងប្រដាប់អាវុធ ជួយការពារសន្តិសុខ ទ្រព្យសម្បត្តិរបស់រដ្ឋនៅព្រលានចាស់ រួមទាំងការការពារល្បាតជុំវិញ និងទីតាំង ដីនៅកន្លែងនេះ នៅតែជារបស់រដ្ឋដដែល។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «គោលការណ៍ដែលយើងគ្រោង បច្ចុប្បន្ន គឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមានចុះចតបន្ទាន់ (Emergency Landing) ការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ពិតណាស់យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅព្រលាននេះទេ ទី២ ក៏ពាក់ព័ន្ធនឹងកិច្ចសន្យាក្នុងការគ្រប់គ្រង តែសម្រាប់បច្ចេកទេស កន្លែងនេះចុះឧត្ថម្ភាគចក្របាន ហើយបើសិនជាចាំបាច់ ក្នុងករណីមួយៗ ដែលមានអាសន្ន ទោះបីមិនមានកន្លែងបញ្ជា ក៏អ្នកបើកដែលឆែកជាមួយបច្ចេកទេសអាចប្រើជំនាញដែលគាត់ហ្វឹកហ្វឺនតាមភ្នែកដែលមើលបានអាចុះបណ្ដោះអាសន្នកន្លែងនេះ»។

គោលការណ៍ដែលគ្រោងមាន ៣ ទី១ រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ គឺមិនអោយបាត់ដែលជាអតីតព្រលានយន្តហោះ ស្នាមព្រះហស្ដ សម្តេចព្រះបាទនរោត្តម សីហនុ ដែលបានបម្រើដល់វិស័យដឹកជញ្ជូនរាប់សិបឆ្នាំ។ ទី២ គឺជម្រើសផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា គឺនឹងប្រែក្លាយទៅជាកន្លែងមួយ ឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរ អាចប្រើប្រាស់។ ទី៣ ទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនមានផ្ដល់ឱ្យឯកជនទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម