ព័ត៌មានជាតិ
ទំនិញក្នុងវិស័យសំខាន់ៗ ៣របស់កម្ពុជា នាំចេញទៅទីផ្សារអារ៉ាប់រួម ក្នុងអត្រាពន្ធគយ ០%
តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម កម្ពុជាទទួលបានការអនុគ្រោះពន្ធគយទៅលើមុខទំនិញក្នងវិស័យសំខាន់ៗ ចំនួន៣ ត្រូវបានអនុញ្ញតនាំចេញក្រោមអត្រាពន្ធគយ ០ភាគរយ រួមមាន មុខទំនិញកសិកម្ម មុខទំនិញឧស្សាហកម្ម និងមុខទំនិញកែច្នៃ ដែលត្រូវបាននាំចេញទីផ្សារអារ៉ាប់រួម ជាមួយអត្រាពន្ធគយ ០%។

យោងតាមស្ថិតិ និងព័ត៌មានពាណិជ្ជកម្មកម្ពុជា អេមីរ៉ាត អារ៉ាប់រួម ចេញដោយក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ច្រកទីផ្សារអេមីរ៉ាតអារ៉ាប់រួម កម្ពុជាអាចទទួលបានភាពអនុគ្រោះអត្រាពន្ធ សម្រាប់ការនាំចេញទៅកាន់អេមីរ៉ាតអារ៉ាប់រួម។ ក្នុងនោះ កម្ពុជាទទួលបានពន្ធអនុគ្រោះក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រមាណ ៩៧,៨០% នៃ បន្ទាត់ពន្ធគយសរុប ៧៨៥៦។
ជាក់ស្តែង មុខទំនិញដែលកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយពន្តគុយ 0% រួមមាន មុខទំនិញកសិកម្ម មុខទំនិញឧស្សាហកម្ម និងមុខទំនិញកែច្នៃ។
ក្នុងនោះ សម្រាប់មុខទំនិញកសិកម្ម មានដូចជា អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, សត្វរស់(ទា, ក្ងាន, សេះ, ទន្សាយ), សាច់សត្វ (គោ, ក្របី, ពពែ, សេះ, ត្រី, អន្ទង់, ក្តាម, បង្កង, ព្រុយត្រី), បន្លែ (ផ្សិត, ត្រសក់, ខ្ទឹម, ស្ពៃ, ការ៉ុត, ពោត), និងផ្លែឈើ (ចេក, ត្របែក, ស្វាយ, ក្រូច, ឪឡឹក និងទុរេន)។
ដោយឡែក មុខទំនិញឧស្សាហកម្ម មានដូចជា កង់, បន្ទះសូឡា, គ្រឿងបង្គំអេឡិចត្រូនិក, រថយន្តអគ្គិសនី, មុខទំនិញវាយនភណ្ឌរួមមាន កាបូបធ្វើដំណើរ, ស្បែកជើង, សំលៀកបំពាក់, កម្រាលព្រំ, ក្រណាត់សូត្រ, ប្រេងឥន្ទនៈ, ហ្គាស, សារធាតុគីមី, ផលិតផលប្លាស្ទិក, កៅស៊ូ, សម្ភារៈធ្វើពីកញ្ចក់ និងគ្រឿងម៉ាស៊ីន។

សម្រាប់មុខទំនិញកែច្នៃ រួមមាន គ្រឿងកំប៉ុងម្ហូបអាហារ អាហារកែច្នៃពីអង្ករ(គុយទាវ, នំគ្រៀម, នំស្រួយផលិតពីអង្ករ), ប្រទេសទំនិញកសិកម្មកែច្នៃ(សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ផ្លែមៀន, ទំនិញកែច្នៃពីដូង, ដំណាប់ផ្លែឈើ) និងទំនិញផ្សេងទៀតរួមមាន ប្រេងឆា, លោហៈ និងថ្ម និងម្សៅធ្វើការ៉េមជាដើម។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ ទំហំពាណិជ្ជកម្មកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នៅក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ៩១,១៤ លានដុល្លារ កើនឡើងប្រមាណ ៥%។ ក្នុងនោះ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ទីផ្សារអារ៉ាប់រួមក្នុងរង្វង់ទឹកប្រាក់ ២៣,៣៦ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


