ព័ត៌មានអន្ដរជាតិ
ជម្លោះតបតគ្នាអ៊ីស្រាអែល-អ៊ីរ៉ង់ ធ្វើឱ្យតម្លៃប្រេងអន្តរជាតិបន្តហក់ឡើង
តម្លៃប្រេងអន្តរជាតិ បានបន្តកើនឡើងសម្រាប់ការជួញដូរដើមសប្ដាហ៍ថ្ងៃចន្ទនេះ ដោយបណ្ដាលមកពីភាពតានតឹងនៅមជ្ឈិមបូព៌ា ជុំវិញការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបង្កជាក្ដីបារម្ភការរំខានផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,១២ ដុល្លារ ឬ ១,៥ ភាគរយ ដោយជួញដូរ នៅតម្លៃ ៧៥,៣៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ និង ១៩ នាទី ព្រឹកថ្ងៃចន្ទ នៅទីក្រុងហុងកុង។ តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,១០ ដុល្លារ ឬ ១,៥ ភាគរយ ដោយជួញដូរនៅ ៧៤,០៨ ដុល្លារ/បារ៉ែល។
តម្លៃប្រេងអន្តរជាតិសំខាន់ៗទាំង២ បានកើនឡើងជាង ៧ ភាគរយ ពេលបញ្ចប់ការជួញដូរសប្ដាហ៍មុននៅថ្ងៃសុក្រ ខណៈមានវគ្គជួញដូរខ្លះថ្ងៃនោះ វាបានហក់ឡើងរហូតដល់ ១៣ ភាគរយ។
គួរគូសបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានវាយប្រហារគ្នាទៅវិញទៅមកកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងបង្កើនការភ័យខ្លាចនៃជម្លោះក្នុងតំបន់កាន់តែធំ។ ភាគីទាំង២ បានព្រមានជនស៊ីវិលឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការវាយប្រហារគ្នាបន្ថែមទៀត។

ស្ថានភាពដដែល បង្កការព្រួយបារម្ភអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេង ដែលអាចកើតមាននៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់។ មែនទែនទៅ ប្រេងប្រមាណ ១៨-១៩ លានប៉ារ៉ែល ឬប្រហែល ២០ ភាគរយ នៃការប្រើប្រាស់របស់ពិភពលោក ត្រូវបានដឹកឆ្លងកាត់ច្រក Hormuz ជារៀងរាល់ថ្ងៃ។
ក្ដីបារម្ភផ្គត់ផ្គង់ ក៏ជាប់ទាក់ទងផងដែរទៅនឹងលទ្ធភាពនៃការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ដែលនាំចេញប្រេងប្រមាណ ២ បារ៉ែល/ថ្ងៃ ទៅក្រៅប្រទេស ខណៈភាពតានតឹងនៅតែបន្ត ទោះបីជាមានការជំរុញឱ្យមានបទឈប់បាញ់ក្ដី៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


