Connect with us

សេដ្ឋកិច្ច

កម្ពុជានាំចេញផ្លែមៀនប៉ៃលិនជិត ២ ម៉ឺនតោន នៅរយៈពេល ៥ ខែ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ កម្ពុជានាំចេញផ្លែមៀនស្រស់​សម្រេច​បាន​ជិត ២ ម៉ឺនតោន​(១៩ ២៣៣) កើនជិត ៣០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះ​បើ​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន​ប្រាប់​កម្ពុ​ជា​ថ្មី​ថា រដូវប្រមូលផលផ្លែមៀន​ប៉ៃលិន​ជិត​បញ្ចប់ហើយ ខណៈទិន្នផល និងទីផ្សារតម្លៃ​មានភាពល្អប្រសើរ​ដែលក្រុមហ៊ុនបានចុះ​កិច្ច​សន្យាទិញពីកសិករ ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយ​គីឡូ​ក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាត​បច្ចេក​ទេស​នោះ​​​គឺ​កសិករ​នឹងអាចចំណេញ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ២៧ លានដុល្លារ ពីការនាំចេញផ្លែមៀនប៉ៃលិន កើនឡើងជាង ៥០%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម