សេដ្ឋកិច្ច
ការនាំចេញទុរេនកម្ពុជាធ្លាក់ចុះយ៉ាងគំហុក តែទីផ្សារនៅតែល្អ
ទោះបីជានៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការនាំចេញទុរេនសម្រេចបានតែជាង ១,២ តោន ធ្លាក់ចុះសឹងតែ ១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួនជាង ៦,២២ ពាន់តោន ប៉ុន្តែកត្តាទីផ្សារពុំមានបញ្ហាចោទនោះឡើយ ដោយសារតែតម្រូវការក្នុងស្រុកខ្ពស់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមប្រាប់ កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា បច្ចុប្បន្នកម្ពុជាមិនទាន់បាននាំចេញផ្ទាល់ទៅចិនបានទេ ខណៈកំពុងរៀបចំឯកសារ។
លោក ហេង ឆេងលី បន្ថែមថា៖ «បើយើងនាំចេញយើងត្រូវពឹងផ្អែកលើប្រទេសជិតខាងដូចជាថៃ វៀតណាម អញ្ចឹងហើយដោយសារកត្តាតម្លៃនៅថៃ និងវៀតណាមដែលនាំចេញទៅចិន តម្លៃវាធូរ អញ្ចឹងឈ្មួញគាត់មិនអាចរកស៊ីបានទេ ដោយសារគាត់ទិញតាមតម្លៃប្រទេសជិតខាង កាលណាឱ្យកសិករយើងខ្ពស់ គាត់អត់ចំណេញ ហើយកសិករខ្មែរគាត់ធ្លាប់លក់បានតម្លៃគួរសម បើសិន ឈ្មួញគាត់ឱ្យតម្លៃទាប ខ្មែរយើងគាត់លក់ដែរ អញ្ចឹងឈ្មួញទិញអត់បានដែរ ទើបធ្វើឱ្យការនាំចេញធ្លាក់ចុះ»។

លោក ហេង ឆេងលី បន្ថែមថា ទោះការនាំចេញធ្លាក់ចុះ ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុកនៅតែដំណើរការល្អ ជាមួយតម្លៃមានស្ថិរភាព។
យោងតាមក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន