ព័ត៌មានអន្ដរជាតិ
ថៃ៖ ការគំរាមកំហែងអ៊ិនធឺរណិតសម័យ AI កើនឡើង ដល់ជាង ១ ០០០ ករណី ៥ខែដើមឆ្នាំ
ប្រទេសថៃកំពុងមើលឃើញពីកំណើននៃក្ដីបារម្ភផ្នែកសន្តិសុខអ៊ិនធឺរណិត ដោយការគំរាមកំហែងអ៊ិនធឺណិតកាន់តែកើនឡើងទាំងចំនួន និងភាពទំនើប ក្នុងសម័យបញ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិតជាតិថៃ (NCSA) បានកត់ត្រាពីការគំរាមកំហែងអ៊ិនធឺណិតជាង ១ ០០០ ករណី ខណៈពិភពលោករំពឹងពីកំណើនឧក្រិដ្ឋកម្មអ៊ិនធឺណិតនៅឆ្នាំនេះ ដោយបង្កការខាតបង់រហូតដល់ ៧ ទ្រីលានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ Cloudflare Signals បានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយក្រុមហ៊ុននេះ បានបិទផ្លូវការវាយប្រហារបែប DDoS (Distributed Denial of Service) ជាង ២០,៩ លានករណី កាលពីឆ្នាំមុន ដោយកើនឡើង ៥០ ភាគរយ។ ក្នុងប្រទេសថៃ ៦៣ ភាគរយ អង្គការស្ថាប័ន បានប្រឈមមុខនឹងការលួចទិន្នន័យ ហើយជាងពាក់កណ្តាលក្នុងនោះ ត្រូវបង់ថ្លៃលោះ ដែលនេះបង្ហាញពីបញ្ហាធ្ងន់ធ្ងរ។
ទោះបីជារដ្ឋាភិបាលថៃ បានដាក់ឈ្មោះឆ្នាំ ២០២៥ ជា «ឆ្នាំនៃសន្តិសុខតាមអ៊ិនធឺណិត» ក្ដី វាច្បាស់ណាស់ថា សុវត្ថិភាពតាមអ៊ិនធឺណិតមិនមែនគ្រាន់តែជាបញ្ហាផ្នែកព័ត៌មានវិទ្យាប៉ុណ្ណោះទេ ដោយថ្នាក់ដឹកនាំអាជីវកម្ម ក៏ត្រូវទទួលខុសត្រូវផងដែរ។

ឥឡូវនេះ ឧក្រិដ្ឋជនតាមអ៊ិនធឺណិតប្រើប្រាស់ AI ដើម្បីបើកការវាយប្រហារលឿន និងឆ្លាតជាងមុន ដូចជាការលួចព័ត៌មានសម្រាប់ការ «Login» និងដំណើរការវាយប្រហារ DDoS ដែលប្រើ «បត» (bot) ជាដើម។ Bots ដំណើការ ៩៤ ភាគរយ នៃការប៉ុនប៉ង Login ដោយប្រើពាក្យសម្ងាត់ដែលគេលួចបាន ខណៈ «AI បង្កើត» ត្រូវបានប្រើប្រាស់ដើម្បីបង្កើតអត្តសញ្ញាណក្លែងក្លាយ ដែលមើលទៅដូចពិតប្រាកដ។
ដើម្បីទប់ទល់ ក្រុមហ៊ុននានាត្រូវការប្រព័ន្ធការពារដែលដំណើរការដោយ AI ដូចជា ការចាប់យកការគំរាមកំហែងដោយស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ ជាដើម។
ក្រៅពី AI និងលក្ខខណ្ឌផ្សេងទៀត របាយការណ៍របស់ Cloudflare បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ ក៏រួមចំណែកដល់ឧក្រិដ្ឋកម្មអ៊ិនធឺណិតផងដែរ ដោយ «ការវាយប្រហារតាមអ៊ិនធឺណិតឧបត្ថម្ភដោយរដ្ឋ» កំពុងរំខានដល់ឧស្សាហកម្មផ្សេងៗកាន់តែខ្លាំងឡើងៗ និងបង្ហាញពីភាពងាយរងគ្រោះសំខាន់ៗនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


