Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងប្រចាំសប្ដាហ៍កើនឡើង ពេលបិទការជួញដូរ ជុំវិញជម្លោះមជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងឆៅអន្តរជាតិ បាន​ធ្លាក់ចុះពេលបិទការជួញដូរថ្ងៃសុក្រ ប៉ុន្តែកើនឡើងសម្រាប់អត្រាតម្លៃប្រចាំសប្ដាហ៍ ក្រោយពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងអ៊ីរ៉ង់ ដែលជាសញ្ញាបង្ហាញពីវិធីសាស្រ្តការទូត និងបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាមួយ ដែលនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹង​ចំណាយពេល ២ សប្ដាហ៍ដើម្បីសម្រេចលើការលូកដៃចូលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានធ្លាក់ចុះ ១,៨៤ ឬ ២,៣៣ ភាគរយ ដោយបញ្ចប់ការជួញដូរនៅត្រឹម ៧៧,០១ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បាន​ធ្លាក់ចុះ ២១ សេន ឬ ០,២៨ ដុល្លារ ដោយបិទនៅតម្លៃ ៧៤,៩៣ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍នេះ តម្លៃប្រេងប៉ាក Brent បានកើនឡើង ៣,៦ ភាគរយ ខណៈ WTI បាន​កើនឡើង ២,៧ ភាគរយ ដែលទាំងនេះជាការបន្តកើនឡើងពីកំណើន ៧ ភាគរយ នៅសប្ដាហ៍មុន ដោយសារតែភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ា ដែល​បង្កក្ដីបារម្ភផ្នែកផ្គត់ផ្គង់ដូចគ្នា។

អ្នកជំនាញមើលឃើញថា ទោះបីជាជម្លោះនៅបន្តតានតឹង ប៉ុន្តែការរំខានផ្នែកផ្គត់ផ្គង់ មិនទាន់បានកើនឡើងទេ ដែលនេះជួយកំណត់លើកំណើនតម្លៃមិនឱ្យហក់ឡើងលឿន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម