សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត ឱ្យក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃប្រេង និងមុខទំនិញមួយចំនួន នៅ ចំពេលដែលកម្ពុជាបិទការនាំចូលពីថៃ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម គ្រប់គ្រងតម្លៃប្រេងឥន្ធនៈ និងមុខទំនិញមួយចំនួននៅលើទីផ្សារ បន្ទាប់ពីកម្ពុជាបិទការនាំចូលប្រេងឥន្ធនៈ និងមុខទំនិញមួយចំនួននៅលើទីផ្សារ។

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ថា សម្ដេចបានផ្ដល់គោលការណ៍ឱ្យខិតខំបង្កើនសមត្ថភាពផលិតផ្ទៃក្នុង និងតភ្ជាប់ទីផ្សារក្នុងប្រទេស ដោយកុំឱ្យពឹងដង្ហើមពីខាងក្រៅច្រើនតាមរយៈការធ្វើពិពិធកម្ម។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា៖ «ពិតណាស់យើងមិនអាចផលិត ១០០ មុខខ្លួនឯងទេ គ្មានពីណាផលិតបន្លែ ១០០ មុខ ១០០០ មុខទេ យើងត្រូវធ្វើពាណិជ្ជកម្មហើយ ប៉ុន្តែកុំភ្លេចទីផ្សារក្នុងស្រុកក៏ច្រើន ធ្វើឱ្យច្រើននៅក្នុងស្រុក សល់ប៉ុន្មានយើងនាំចេញ ដូចស្រូវអញ្ចឹង»។
ក្នុងពេលនេះ ក្រសួងពាណិជ្ជកម្មត្រូវមើលការគ្រប់គ្រងតម្លៃ ហើយការបិទការនាំចូលប្រេង និងឧស្ម័យពីថៃ បានធ្វើឡើងនៅចំពេលដែលអាមេរិកវាយប្រហារអ៊ីរ៉ង់ធ្វើឱ្យតម្លៃប្រេងកើនឡើង ខណៈសម្ដេចបញ្ជាក់ថា កត្តាខាងក្រៅជារឿងមួយ ប៉ុន្តែនៅក្នុងប្រទេសកុំឱ្យមានអ្នកឆ្លៀតឱកាសដំឡើងថ្លៃទំនិញយកផលចំណេញ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីថៃបិទច្រកព្រំដែន មិនទាន់មានទំនិញណាមួយឡើងថ្លៃនៅឡើយនោះទេ រាប់តាំងពីសាច់គោ សាច់ជ្រូក បន្លែ និងអាហារទទួលទានប្រចាំថ្ងៃ ដោយសារកម្ពុជាមានទំនិញប្រទេសផ្សេងៗនាំចូលជំនួសបាន។
សម្រាប់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តម្លៃទីផ្សារសាច់ជ្រូក មិនមានការឡើងថ្លៃនោះទេ ពោលគឺនៅថេរដដែល សាច់សុទ្ធលក់រាយនៅលើទីផ្សារតម្លៃក្រោម ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
យោងតាមធនាគារ ARDB តម្លៃកសិផលតាមទីផ្សារនៅរាជធានីភ្នំពេញនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ មិនមានការឡើងថ្លៃនោះទេ សាច់គោមួយគីឡូតម្លៃ ៣ ៧០០០ រៀល សាច់ជ្រូក ១ ៥០០០ រៀល ក្នុងមួយគីឡូក្រាម សាច់មាន់ ១ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងស្ពៃចង្កឹះ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អង្ករផ្កាខ្ចី ៣០០០ រៀល និងអង្ករសែនក្រអូប ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


