ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់ពន្ធខ្ពស់ ២០% លើហ្វីលីពីន និង២៥% លើប្រ៊ុយណេ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតស្ដីពីអត្រាពន្ធខ្ពស់ទៅប្រទេសចំនួន ៨ បន្ថែមទៀតកាលពីថ្ងៃពុធ រួមទាំងសមាជិកអាស៊ានហ្វីលីពិន និងប្រ៊ុយណេ និងប្រេស៊ីល ស្រីលង្កា អាល់ហ្សេរី អ៊ីរ៉ាក់ លីប៊ី និងម៉ុលដាវី។

លិខិតផ្ញើទៅប្រទេសរៀងៗខ្លួន បានបង្ហាញថា អាល់ហ្សេរី ស្រីលង្កា និងអ៊ីរ៉ាក់ នឹងជាប់ពន្ធ ៣០ ភាគរយ រាល់ការនាំចេញទំនិញទៅសហរដ្ឋអាមេរិក ខណៈប្រ៊ុយណេ លីប៊ី និងម៉ុលដាវី រងពន្ធ ២៥ ភាគរយ។ ហ្វីលីពីនឯណោះវិញ ទទួលរងនូវពន្ធ ២០ ភាគរយ ដូចនឹងវៀតណាមដែរ។ លិខិតដែលលោក ត្រាំ ផ្ញើទៅកាន់ប្រទេសទាំងនេះ មានខ្លឹមសារស្រដៀងៗគ្នា ដែលរួមបញ្ជូលទាំងគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយរបស់ពួកគេ ដែលបង្កជាពាណិជ្ជកម្មមិនស្មើភាពគ្នាសម្រាប់អាមេរិក។
ដោយឡែកប្រេស៊ីល លោក ត្រាំ ដាក់ពន្ធ ៥០ ភាគរយ ក្រោមលេស «វាយប្រហារ» ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងធ្វើទុក្ខបុកម្នេញអតីតប្រធានាធិបតីស្តាំនិយមរបស់ប្រស៊ីល លោក Jair Bolsonaro ដែលកំពុងប្រឈមមុខនឹងការកាត់ទោស ជុំវិញតួនាទីរបស់លោកក្នុងផែនការផ្តួលរំលំការបោះឆ្នោតឆ្នាំ ២០២២។
គួររំឭកថា កាលពីថ្ងៃចន្ទ លោក ត្រាំ បានផ្ញើលិខិតទៅប្រទេសចំនួន ១៤ បញ្ជាក់ពីអត្រាពន្ធខ្ពស់ ដែលក្នុងនោះរួមមាន៖
- មីយ៉ាន់ម៉ា និងឡាវ៖ ៤០ ភាគរយ
- កម្ពុជា និងថៃ៖ ៣៦ ភាគរយ
- បង់ក្លាដែស និងស៊ែប៊ី៖ ៣៥ ភាគរយ
- ឥណ្ឌូណេស៊ី៖ ៣២ ភាគរយ
- អាហ្វ្រិកខាងត្បូង និងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០ ភាគរយ
- ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥ ភាគរយ។
ពន្ធខ្ពស់ថ្មីរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ១ សីហា ដោយប្រទេសនានា មានពេល ៣ សប្ដាហ៍ទៀត ដើម្បីចរចាទម្លាក់ពន្ធនោះមកអត្រាទាបវិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


