ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់ពន្ធប្រេស៊ីល ៥០% ក្រោយទំនាស់ជាមួយមេដឹកនាំប្រទេសនេះ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានផ្ញើលិខិតដាក់ពន្ធ ៥០ ភាគរយ លើគ្រប់មុខទំនិញរបស់ប្រេស៊ីល ទៅកាន់ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡាស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្រោយទំនាស់ពាក្យសម្ដីជុំវិញការគំរាមកំហែងពន្ធរបស់ ត្រាំ លើប្លុកសេដ្ឋកិច្ច BRICS នៅសប្ដាហ៍នេះ។

លិខិតពន្ធរបស់ ត្រាំ ចំពោះប្រេស៊ីល ខុសប្លែកពីលិខិតដែលលោកបានផ្ញើទៅកាន់បណ្ដាប្រទេសចំនួន ២០ នៅប៉ុន្មានថ្ងៃចុងក្រោយ។ ជាលេសនៃការដាក់ពន្ធ ៥០ ភាគរយ លោក ត្រាំ បានចោទប្រកាន់ប្រេស៊ីលពីបទ «វាយប្រហារលើការបោះឆ្នោតដោយសេរី និងសិទ្ធិបញ្ចេញមតិដោយសេរីរបស់ជនជាតិអាមេរិក» តាមរយៈការកំណត់គោលដៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងប្រើនយោបាយបែប «ប្រមាញ់មេធ្មប់» ប្រឆាំងអតីតប្រធានាធិបតីស្តាំនិយមរបស់ប្រស៊ីល លោក Jair Bolsonaro ដែលកំពុងប្រឈមមុខនឹងការកាត់ទោស ជុំវិញតួនាទីរបស់លោកក្នុងផែនការផ្តួលរំលំការបោះឆ្នោតឆ្នាំ ២០២២។ ពន្ធ ៥០ ភាគរយ នេះ នឹងចូលជាធរមាននៅថ្ងៃទី ១ សីហា ដូចនឹងពន្ធខ្ពស់លើប្រទេសដទៃទៀតដែរ។
យ៉ាងណាមិញ មេដឹកនាំប្រេស៊ីលមិនបានបន្ទន់ជំហរ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់ ត្រាំ នោះទេ។ លោក លូឡា បានសរសេរប្រតិកម្មរបស់ខ្លួននៅលើបណ្ដាញសង្គមធ្វីតធឺរ ដោយប្ដេជ្ញាចេញវិធានការវាយបកបដិការ យ៉ាងដូច្នេះថា៖ «ប្រេស៊ីលគឺជាប្រទេសអធិបតេយ្យមួយ ដែលមានស្ថាប័នឯករាជ្យ ហើយនឹងមិនទទួលយកទម្រង់នៃការបង្គាប់បញ្ជាពីប្រទេសណាមួយឡើយ។ វិធានការបង្កើនពន្ធគយជាឯកតោភាគីណាមួយ នឹងត្រូវឆ្លើយតបដោយយោងតាមច្បាប់នៃបដិវត្តសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល»។
គួរគូសបញ្ជាក់ថា ការដាក់ពន្ធ ៥០ ភាគរយ លើប្រេស៊ីលរបស់ ត្រាំ ធ្វើឡើងក្រោយលោកគំរាមកំហែងដាក់ «ពន្ធបន្ថែម ១០ ភាគរយ» លើប្រទេសណាដែលដើរតាមគោលនយោបាយប្រឆាំងអាមេរិករបស់ BRICS ក្រោយប្លុកនេះ រិះគន់លើគោលនយោបាយពន្ធគយ និងការពារនិយមផ្សេងៗរបស់អាមេរិក ដោយមិនបង្ហាញឈ្មោះចំៗកាលពីថ្ងៃចន្ទ។

ប្រតិកម្មទៅនឹងការណ៍នេះ លោក លូឡា បាននិយាយប្រាប់អ្នកយកសារព័ត៌មានថា ៖ «ខ្ញុំមិនគិតថា វាជាមានទំនួលខុសត្រូវ ឬហ្មត់ចត់នោះទេ ដែលប្រធានាធិបតីនៃប្រទេសដ៏ធំមួយដូចសហរដ្ឋអាមេរិក គំរាមកំហែងពិភពលោកតាមអ៊ិនធឺណិត។ វាមិនត្រឹមត្រូវនោះទេ ពិភពលោកបានផ្លាស់ប្តូរ ហើយយើងមិនចង់បានអធិរាជទេ»។
អ្វីគួរឱ្យកត់សម្គាល់នោះគឺថា លិខិតពន្ធរបស់ ត្រាំ បានអះអាងដូចនឹងអ្វីដែលលោកសរសេរទៅកាន់ប្រទេសផ្សេងៗទៀត ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក រួមទាំងការគំរាមមិនឱ្យប្រេស៊ីលចេញវិធានការសងសឹក។ លោកនិយាយថា សហរដ្ឋអាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពគ្នាដោយសារតែគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយរបស់ប្រេស៊ីល ដែលធ្វើឱ្យ «ទំនាក់ទំនងរបស់យើងនៅឆ្ងាយពីភាពស្មើគ្នា»។
យ៉ាងណាមិញ តួលេខពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញផ្ទុយពីនេះ ដោយថា ពាណិជ្ជកម្មទំនិញសរុបរវាងអាមេរិក និងប្រេស៊ីលឆ្នាំមុន មានចំនួនប្រមាណ ៩២ ប៊ីលានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់អាមេរិកមាន ៤៩,៧ ប៊ីលានដុល្លារ ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មសម្រាប់អាមេរិក ប្រមាណ ៧,៤ ប៊ីលានដុល្លារ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


