សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ២០៨ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅឆមាសទី១
នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញជ័រកៅស៊ូចំនួន ១១២ ៥៩៥ តោន ធ្លាក់ចុះ ២០% គិតជាទំហំទឹកប្រាក់សម្រេចបានជាង ២០៨ លានដុល្លារ ធ្លាក់ចុះ ២,៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២១៣ លានដុល្លារ។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ តម្លៃជ័រកៅស៊ូកម្ពុជាជាមធ្យម ១ ៨៥៣ ដុល្លារ ក្នុងមួយតោន កើនឡើង ៣៣៥ ដុល្លារ។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីថា តម្លៃជ័រកៅស៊ូបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយវត្តមានរោងចក្រផលិតសំបកកង់រថយន្តបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។

លោក ម៉ែន សុភក្ដិថ្លែងថា៖ «វត្តមានរោងចក្រផលិតសំបកកង់រថយន្ត វាពិតជាជួយហើយ ពីមុនយើងលក់នាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានលើកឡើងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។

លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំមុន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញជ័រកៅស៊ូបានទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


