ព័ត៌មានជាតិ
អាកាសចរស៊ីវិលប្រកាសឱ្យជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិសនៅតំបន់ជម្លោះកម្ពុជា-ថៃ
អាកាសចរស៊ីវិលកម្ពុជា បានប្រកាសឱ្យជើងហោះហើរ ដែលហោះរំលងប្រទេសកម្ពុជា កម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិស ត្រង់ចំណុច ដែលមានទំនាស់រវាងកម្ពុជា-ថៃ។

ក្រោយសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងដែលបង្កឡើងដោយភាគីថៃ ជាអ្នកបើកការឈ្លានពានមកលើកម្ពុជាមុននោះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា គិតមកដល់ម៉ោង ១០ និង ០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្ថានភាពការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ គឺនៅមិនទាន់មានការប្រែប្រួលទេ ប៉ុន្តែសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១គីឡូម៉ែត្រ ត្រូវវាងផ្លូវហោះហើរ ទៅហោះផ្លូវផ្សេងជំនួសវិញ។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ រវាងភ្នំពេញ-បាងកក និង បាងកក-ភ្នំពេញ មិនទាន់មានការប្រែប្រួលទេ រីឯការហោះហើរតភ្ជាប់ទីក្រុងបាងកក-សៀមរាប ក៏មិនមានការប្រែប្រួលដូចគ្នាដែរ គឺនៅរក្សានៅដដែល ដោយបច្ចុប្បន្នកម្ពុជាយើងបាននិងកំពុងតាមដានសភាពការណ៍ជាបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសស្ថានភាពទូទៅនៃវិស័យដឹកជញ្ជូននេះ។

លោកថា៖«ដោយឡែកសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា យើងបានដឹងហើយថា កម្ពុជាមានបន្ទាត់ផ្លូវពីរហោះហើររំលងប្រទេសកម្ពុជាដែលស្ថិតនៅតំបន់ទំនាស់។ ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ។

លោកបានបញ្ជាក់ថា «នៅផ្លូវអាកាសរបស់កម្ពុជាយើងនេះ គឺមានយន្តហោះមួយចំនួនហោះលើសកម្ពស់ ១១គីឡូ និងមួយចំនួនទៀត ហោះក្រោមកម្ពស់ ១១គីឡូ អញ្ចឹងយន្តហោះទាំងឡាយណាហោះក្រោមកម្ពស់ ១១គីឡូ ចាំបាច់ត្រូវដូរទិសនៃការហោះហើរ»។

លោកក៏បានបញ្ជាក់ដែរថា ភាគច្រើនផ្លូវហោះកាត់ប្រទេសកម្ពុជា គឺមកពីខាងមជ្ឈិមបូព៌ា ទៅកាន់ប្រទេសហ្វីលីពីន ឬក៏ពីប្រទេសចិន ដែលមានផលការប៉ះពាល់ពីចិន ចូលមកសៀមរាប ក៏ត្រូវធ្វើការហោះហើរវាងដូចគ្នាដែរ ដោយមន្ត្រីបច្ចេកទេសកម្ពុជា បានធ្វើការជូនដំណឹងទៅដល់បណ្តាក្រុមហ៊ុនហោះហើរទាំងឡាយឱ្យមានការប្រុងប្រយ័ត្ននៅក្នុងការហោះហើរ ក្រៅពីនេះមិនមានការផ្លាស់ប្តូរនោះទេ។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


