សេដ្ឋកិច្ច
វេទិកា “និយ័តករ និងអគ្គនាយកធានារ៉ាប់រង” សម្រេចបានលទ្ធផលសំខាន់៤ ដើម្បីពង្រឹងវិស័យធានារ៉ាប់រងនៅកម្ពុជា
វេទិកា “និយ័តករ និងអគ្គនាយកធានារ៉ាប់រង” ឆ្នាំ២០២៥ បានរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីស្វែងរកបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រងកម្ពុជា ហើយបន្ទាប់ពីចំណាយពេល១ព្រឹកពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេទិកានេះ សម្រេចបានលទ្ធផលសំខាន់ៗចំនួន៤ ដើម្បីពង្រឹងវិស័យធានារ៉ាប់រងនៅកម្ពុជាកាន់តែល្អប្រសើរ។

លទ្ធផលដែលវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ឆ្នាំ២០២៥ សម្រេចបាន មានដូចជា៖ ទី១.ពង្រឹងការអនុវត្តបទប្បញ្ញតិទាក់ទងនឹងការលក់ផលិតផលធានារ៉ាប់រង និងការប្រើប្រាស់សេវាគណនាបុព្វលាភធានារ៉ាប់រង ក៏ដូចជាការធានាកម្រិតសាធនភាពរបស់ក្រុមហ៊ុនធានារ៉ាប់រង។ ទី២.សិក្សារៀបចំក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មការវិនិយោគមូលនិធិធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុង និងក្រៅប្រទេស។ ទី៣.សិក្សារៀបចំក្របខណ្ឌរបបលើកទឹកចិត្តពន្ធដារសម្រាប់វិស័យធានារ៉ាប់រង និងទី៤. ពង្រឹងគុណភាពវិជ្ជាជីវៈធានារ៉ាប់រង និងសម្រួលដល់នីតិវិធីនៃការចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលដោយអនុញ្ញាតឱ្យប្រើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជំនួសសៀវភៅស្នាក់នៅ។

សូមជម្រាបថា វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលបានរៀបចំឡើងជាប្រចាំឆ្នាំដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្នុងគោលដៅធានាប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម និងជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងបរិយាបន្ន។
វេទិកានេះ មានការចូលរួមក្រោមអធិបតីភាព លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ព្រមទាំងក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជាផងដែរ៕




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


