ព័ត៌មានជាតិ
ត្រឹមបំណាច់ឆ្នាំ ២០២៥ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៥ កំពុងប្រតិបត្តិការផ្តល់សេវាធានារ៉ាប់រងនៅកម្ពុជា
បើតាមនិយ័តករធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ ២០២៥ មានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន ៣៥ កំពុងប្រតិបត្តិការនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ១២ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៧ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៥ និងក្រុមហ៊ុនធានារ៉ាប់រងបន្តមានចំនួន ១។
វិស័យធានារ៉ាប់រងជាវិស័យមួយក្នុងចំណោមវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលបានកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ប្រមាណ ៣៧៥ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល។ នេះបើតាម លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលបណ្តឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃកាលពីពេលថ្មីៗកន្លងទៅនេះ។
ទោះជាយ៉ាងណា បើពិនិត្យលើអត្រាភាគទានក្នុងសេដ្ឋកិច្ចនិងដង់ស៊ីតេធានារ៉ាប់រងនៅមានកម្រិតទាបធៀបនឹងតំបន់ ដែលនេះបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍ។

ជាមួយឱកាសនៃការរីកចម្រើម ក៏គេមើលឃើញបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ បញ្ហាប្រឈមចំបង គឺកង្វះទំនុកចិត្តរបស់ប្រជាជនលើគុណភាពសេវា ដោយសារកង្វះយន្តការសម្រាប់ប្រជាជនធ្វើបណ្តឹង ដើម្បីទទួលដំណោះស្រាយសមស្របនិងច្បាស់លាស់គួរឱ្យទុកចិត្តបាន។
លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តបទប្បញ្ញត្តិស្តីពីនីតិវិធីទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ក៏ដូចជាបានដាក់ឱ្យអនុវត្តយន្តការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រងអនឡាញ តាមរយៈគេហទំព័ររបស់និយ័តករ និងបានជំរុញការផ្សព្វផ្សាយទូទាំងប្រទេសអំពីយន្តការនៃការធ្វើបណ្ដឹងតាមអនឡាញនេះ។
និយ័តករធានារ៉ាប់រងកម្ពុជាក៏បានឈានមួយជំហានបន្ថែមទៀត ដោយបានដាក់ចេញប្រព័ន្ធទទួលបណ្តឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” ដែលអាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះក្រុមហ៊ុនធានារ៉ាប់រងណា ដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


