សេដ្ឋកិច្ច
អ្នកជំនាញ៖ បើឈឺចាប់ការឈ្លានពានពីបរទេស ចាប់ផ្ដើមគាំទ្រផលិតផលក្នុងស្រុក
លោក ហុង សុខហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា កន្លងមកយើងពឹងផ្អែកច្រើនទៅលើផលិតផលនាំចូល ជាពិសេសពីប្រទេសថៃដែលកំពុងមានសង្គ្រាមជាមួយកម្ពុជា។

លោក ហុង សុខហួរ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នេះថា ពេលវេលានេះ គឺជាឱកាសដែលពលរដ្ឋកម្ពុជា ត្រូវចាប់ផ្ដើម ត្រឡប់មកគាំទ្រផលិតផលក្នុងស្រុក ដែលគ្មាននណាស្រឡាញ់ខ្មែរជាងខ្មែរ បើខ្មែរយើងមិនគាំទ្រខ្មែរខ្លួនឯង គឺចប់ហើយ។
លោក ហុង សុខហួរ បន្ថែមថា៖ «អ្វីដែលយើងអាចធ្វើបាន មានតែជួយគាំទ្រលើកទឹកចិត្ត ការពារខ្លួនរបស់យើងខ្លួនឯង។ ចង់ឱ្យកម្ពុជាខ្លាំង ចង់កុំឱ្យគេមើលងាយយើង ទាល់តែយើងធ្វើឱ្យខ្លួនឯងខ្លាំង ធ្វើឱ្យខ្លាំងការពារជាតិ ជារឿងមួយ ប៉ុន្តែរឿងសេដ្ឋកិច្ចគឺជារឿងសំខាន់ សេដ្ឋកិច្ចខ្លាំង គ្មាននរណាហានមកមើលងាយយើងទេ ធ្វើម៉េចបានសេដ្ឋកិច្ចខ្លាំង ទាល់តែគ្រប់គ្នាធ្វើម៉េចឱ្យខ្លួនឯងរីកចម្រើន ប៉ុន្តែការរីកចម្រើនកុំឱ្យប៉ះពាល់ដល់សង្គម និងអ្នកដ៏ទៃ»។

លោក ហុង សុខហួរ បញ្ជាក់ថា ឧទាហរណ៍រឿងផលិតផល បើយើងត្រូវការគ្រឿងទទួលទាន យើងអាចទិញផលិតផលបរទេស ឬក៏ទិញផលិតផលក្នុងស្រុក ប៉ុន្តែបើទិញផលិតផលបរទេសវាអាចជួយបរទេសមួយចំណែក វាអាចជួយអ្នកក្នុងស្រុក ខ្លះ តែទិញផលិផលក្នុងស្រុកវាអាចជួយបានច្រើន តាមរយៈយើងជួយអោយអាជីវកម្មក្នុងស្រុកមានការរីកចម្រើន ដល់ពេលគាត់រីកចម្រើនគាត់វិនិយោគ គាត់រើសបុគ្គលិកបន្ថែម ទាំងអស់ហ្នឹងវាជួយសង្គម»។
លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រង នៃសាបារាបេហ្វូដ មានប្រសាសន៍ថា នៅពេលដែលយើងគាំទ្រផលិតផលនាំចូល យើងគាំទ្រតែផ្សារដែលកំពុងតែលក់ និងក្រុមហ៊ុនដែលនាំចូល ប៉ុន្តែនៅពេលដែលយើងគាំទ្រផលិតផលក្នុងស្រុក ដូចជាគ្រឿងស្ល ដូចគល់ស្លឹកគ្រៃ ម្ដេង យើងទិញ ១០០% ពីកសិករក្នុងស្រុក ទី១ យើងជួយទៅដល់កសិករ ទី២ នៅពេលដែលយើងផលិត យើងត្រូវការឧស្សាហកម្មគាំទ្រដូចជាសំបក កញ្ចប់ ត្រូវការម៉ាស៊ីន នៅពេលដែលការផលិតកាន់តែច្រើន និងមានឧស្សាហកម្មគាំទ្រកាន់តែច្រើន ធ្វើឱ្យសេដ្ឋកិច្ចយើងវាសម្បូរបែប។

លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បន្ថែមថា សម្រាប់ផលិតផលរបស់អ្នកស្រី ដែលមានគ្រឿងការី គម្រឿងម្ជូគ្រឿង មានការធានាគុណភាព ព្រមទាំងនាំចេញទៅបរទេស ដូចជាប្រទេសជប៉ុន កូរ៉េ អាមេរិក អូស្ត្រាលី។
លោកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បញ្ជាក់ថា៖«ផលិតផលយើងជាផលិតខ្មែរផលិតក្នុងស្រុក យើងជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ ទី២ រសជាតិឆ្ងាញ់របស់យើង ទី៣ មានគុណភាព និងភាពងាយស្រួលក្នុងការប្រើ ខណៈតម្លៃសមរម្យដែលទាបជាងផលិតផលថៃ»៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


