Connect with us

សេដ្ឋកិច្ច

​នាយករដ្ឋមន្ត្រី ជំរុញ​ឱ្យវិស័យ​ឯកជន​ ចាប់យកឱកាស​ពង្រីក​ផលិតកម្មក្នុង​ស្រុក ​នៅ​ចំពេល​ប្រជា​ពលរដ្ឋងាក​មកគាំទ្រផលិតផលខ្មែរ​

បានផុស

នៅ

សម្ដេចធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា បាន​ជំរុញឱ្យរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​ក្រសួង​ឧស្សា​ហកម្ម ​និង​ក្រសួងពាណិជ្ជកម្ម​ សិក្សាតភ្ជាប់ ​និងលើកទឹកចិត្ត​ ដើម្បីជួយដល់​ឧស្សា​ហកម្ម​ក្នុង​ស្រុក ​ខណៈរាជរដ្ឋាភិបាល​កំពុង​ជំរុញនូវការផលិតផលិតផលក្នុងស្រុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេច ​ហ៊ុន ម៉ាណែត ​លើកឡើងថា៖ «យើងកំពុងជំរុញនូវការផលិតផលិតផលក្នុងស្រុក​ អញ្ចឹង​គិត​មើល​ៗ ​ខ្សែច្រវាក់នៃការលើកទឹកចិត្ត កៅស៊ូមាននៅក្នុងស្រុក ​ផលិតផលអ្វីខ្លះមាននៅក្នុង តើ​អាច​យកទៅជួយដល់សិប្បកម្មផលិត​ ឧទា​ហរ​ណ៍​​គ្រឿងផ្ទះបាយ ចាន ស្លាបព្រា ជ័រ ក្រដាស ​ដាំឬស្សី ​តើអាចធ្វើបានទេតភ្ជាប់ ​លើកទឹកចិត្តតាមកម្រិតណា​ដើម្បីជួយដល់ឧស្សាហកម្មក្នុងស្រុក ​ដោយយកគំរូកង់ឡានជាគោល»។​

​សម្ដេច ​ហ៊ុន ម៉ាណែត ​បានជំរុញឱ្យមើលឧស្សាហកម្មយុទ្ធសាស្ត្រ​ វិនិយោគឧស្សាហកម្មយុទ្ធ​សាស្ត្រ​មួយណា​ដើម្បីបង្កើន និងពង្រីកលទ្ធភាពក្នុងស្រុក ចាប់យកឱកាសដែលប្រជាពលរដ្ឋងាក​មក​គាំទ្រផលិត​ផល​ក្នុង​ស្រុក ​អំឡុង​ពេលមានបញ្ហាព្រំដែន។​

សម្ដេច ​ហ៊ុន ម៉ាណែត ​បន្ថែមថា៖ «ឥឡូវយើងធ្វើឧស្សាហកម្មមួយចំនួន​ពេលដែលយើងមាន​បញ្ហា​ព្រំ​ដែន​ ខ្ញុំបានជំរុញឱ្យមើលឧស្សាហកម្មយុទ្ធសាស្ត្រ​ ការវិនិយោគយុទ្ធសាស្ត្រមួយណា ​ដើម្បី​បង្កើនក្នុងស្រុក ដែលអាចធ្វើបាន ពង្រីកលទ្ធភាពក្នុងស្រុក ​ចាប់យកឱកាសដែលប្រជា​ពលរដ្ឋ​មកគាំទ្រ​ផលិតផលក្នុងស្រុក​ ត្រូវមានចីរភាព ​ដែលចីរភាពវាត្រូវ​មានទាំងពីរទាំង​ផលិតផល​ដែល​មាន​គុណភាព​ និងអ្នកទិញដែលមានគុណភាពចីរភាព​»។

​សម្ដេច ​ហ៊ុន ម៉ាណែត ​បានឱ្យសាកល្បងជំរុញផលិតផល៤ ប្រភេទ ​ដូចជាទឹកដោះគោ ​មី ​ស្ករស ​ជាដើម ដែលរដ្ឋដាក់គោលដៅក្នុងការកាត់បន្ថយការនាំចូលឈានទៅដល់ការកាត់ជាអតិបរមា ​ហើយ​ពង្រីក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម