ព័ត៌មានជាតិ
អាជីវករបង្កើនការលក់ ពលរដ្ឋបន្តបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីសេដ្ឋកិច្ចសង្គមជាតិ
អាជីវករលក់ដូរក្នុងផ្សារអូរឡាំពិក បន្តគាំទ្រថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមជួយឲ្យផលិតផលក្នុងស្រុកកាន់តែសម្បូរបែបសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រី អ៉ឹង ឈុនដារី ជាអាជីវករលក់ដូរក្នុងផ្សារអូរឡាំពិក បានសម្តែងក្តីសប្បាយរីករាយពេញចិត្ត គាំទ្រថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមជួយឲ្យផលិតផលក្នុងស្រុក កាន់តែសម្បូរបែប។ ទោះមិនមានផលិតផលមកពីប្រទេសថៃ ក៏កម្ពុជានៅតែមានដង្ហើមដកដែរ ព្រោះបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រធំៗក្នុងស្រុកជាច្រើន ដែលផលិតដោយកូនខ្មែរ ហើយចែកចាយលក់ក្នុងស្រុកខ្មែរ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចសម្រាប់ប្រជាជន និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។


លោកស្រីបានបន្ថែមទៀតថា ទំនិញ និងផលិតផលខ្មែរក្នុងស្រុក បន្តវាយលុកកាន់តែខ្លាំងលើទីផ្សារ បណ្តាអាជីវករបង្កើនការលក់ ហើយប្រជាពលរដ្ឋក៏នៅតែបន្តបង្កើនការប្រើប្រាស់។
ក្នុងនោះដែរលោក ថៃ ធួន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាជាប្រទេស ដែលអាចមានសមត្ថភាពផលិតទំនិញក្នុងស្រុក សម្រាប់ប្រើប្រាស់បានដោយខ្លួនឯង ដោយពុំចាំបាច់ពឹងផ្អែកទាំងស្រុងលើប្រទេសណាមួយនោះទេ។ ជាក់ស្តែង អាជីវករលក់ដូរក្នុងផ្សាររបស់លោក កំពុងតែសប្បាយរីករាយ ក្នុងការលក់ដូរផលិតផល និងទំនិញក្នុងស្រុក ដើម្បីជាផ្នែកមួយ នៃការជួយដល់សេដ្ឋកិច្ចជាតិ។ លោកសង្កត់ធ្ងន់ថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ បន្តដល់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តរក្សាសន្តិភាព ដើម្បីប្រទេសជាតិមានការរីកចម្រើន និងការអភិវឌ្ឍ។


គួររំលឹកថា កាលពីពេលថ្មីៗ សម្តេចតេជោ ហ៊ុនសែន បានប្រកាន់គោលជំហរខ្ពស់ថា កម្ពុជា មិនថោកទៅសុំអង្វរថៃឲ្យបើកច្រកព្រំដែនវិញនោះទេ ទោះថៃបិទ១០០ឆ្នាំ ឬជារៀងរហូត ក៏កម្ពុជាអាចមានដង្ហើមដកដែរ ពិសេសទោះបីមិនមានទំនិញថៃចូល ក៏កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការផលិតប្រើប្រាស់ និងឈានដល់ការនាំចេញទៅបរទេសក៏មានដែរ៕
អត្ថបទ ៖ សុភា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


