ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញអ្នកផលិតក្នុងស្រុកបង្កើនគុណភាពនិងតម្លៃសមរម្យ ទើបទទួលការគាំទ្រយូរអង្វែង
នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអ្នកផលិតក្នុងស្រុកផ្តោតលើការលើកកម្ពស់គុណភាព និងរក្សាតម្លៃសមរម្យ ដោយបញ្ជាក់ថា ការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋនឹងមាននិរន្តរភាព លុះត្រាតែផលិតផលមានគុណភាព អាចប្រកួតប្រជែង និងជំនួសទំនិញនាំចូលបាន។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី “ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម” ព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនា ២០២៦។

សម្តេចធិបតីមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ដែលអាចមានកត្តាខាងក្រៅមួយចំនួន រួមទាំងបញ្ហាព្រំដែន។ ប៉ុន្តែ ប្រសិនបើចង់ឱ្យការគាំទ្រនេះបន្តទៅមុខប្រកបដោយនិរន្តរភាព ផលិតផលក្នុងស្រុកត្រូវតែបង្កើនគុណភាព និងមានតម្លៃសមរម្យ ទើបអាចជំនួសទំនិញនាំចូលបាន ព្រមទាំងបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា គុណភាពជាកត្តាសំខាន់បំផុត ព្រោះពាក់ព័ន្ធនឹងសុខភាព និងជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកផលិតមិនត្រឹមតែផលិតសម្រាប់លក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងធានាសុវត្ថិភាពផលិតផលដែលដាក់លក់លើទីផ្សារ។
ជាមួយគ្នានេះ សម្តេចធិបតីបានលើកឧទាហរណ៍ករណីក្រសួងសុខាភិបាលទើបប្រកាសហាមប្រើប្រាស់ផលិតផលឡេមួយប្រភេទ ក្រោយពិនិត្យឃើញមានផ្ទុកសារធាតុបារ៉តលើសកម្រិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ករណីនេះបង្ហាញថា ការមិនគិតពីគុណភាពផលិតផល អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សាធារណជន។

សម្តេចធិបតីបានបន្ថែមថា គុណភាព និងតម្លៃត្រូវដើរទន្ទឹមគ្នា ខណៈរាជរដ្ឋាភិបាលនឹងបន្តគាំទ្រសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម តាមរយៈការកាត់បន្ថយពន្ធ ការសម្រួលនីតិវិធី និងវិធានការជំរុញផ្សេងៗ ដើម្បីបង្កើនការផលិតក្នុងស្រុក និងជំនួសទំនិញនាំចូលតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


