ព័ត៌មានជាតិ
ប្រជាកសិកររស់នៅក្នុងឃុំកូនសត្វ កំពុងរីករាយក្នុងការប្រមូលផលបន្លែ ខណៈតម្លៃលើទីផ្សារបានល្អ
ប្រជាកសិករដាំដំណាំបន្លែនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កំពុងរីករាយក្នុងការប្រមូលផលបន្លែទាំងបន្លែស្លឹក និងបន្លែផ្លែ ខណៈតម្លៃលក់នៅលើទីផ្សារក៏បានល្អ។

មន្ត្រីជំនាញកសិកម្ម និងកសិករដាំដំណាំបន្លែនៅឃុំកូនសត្វ ស្រុកទឹកឈូ បញ្ជាក់ថា រយៈពេល៣ខែមកនេះ តម្រូវការបន្លែ និងតម្លៃទីផ្សារល្អ ដោយសារមានការគាំទ្រពីអាជ្ញាធរ មន្ត្រីជំនាញ ពិសេសអ្នកទទួលទានក្នុងការជួយលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក ធ្វើឲ្យកសិករចំណេញបានច្រើន។

លោក ស្រូន សារឿន កសិករដាំបន្លែច្រើនជាងគេនៅឃុំកូនសត្វ បានបញ្ជាក់ថា រដូវរំហើយមានពិធីការ និងបុណ្យទានផ្សេងៗច្រើន ធ្វើតម្រូវការទីផ្សារច្រើន ហើយតម្លៃក៏ហក់ឡើងខ្ពស់ កសិករដាំបន្លែនៅឃុំកូនសត្វ កំពុងសប្បាយចិត្ត ក្នុងការប្រមូលផល។ កសិកររូបនោះក៏បានបញ្ជាក់ដែរថា ចម្ការរបស់លោកកំពុងត្រូវការជ្រើសរើសកម្មករមានបទពិសោធជាច្រើននាក់ ដើម្បីជួយការងារដាំបន្លែឲ្យបានកាន់តែច្រើន ដោយលោកផ្តល់កន្លែងស្នាក់ អាហារហូបចុក និងប្រាក់ខែចាប់ពី៣០០ដុល្លាឡើង។

លោក មុី ភារ៉ា មន្ត្រីបច្ចេកទេសកសិកម្មឃុំកូនសត្វ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤វិច្ឆិកាថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ជាពិសេស លោក អ៊ឺម សោធន អភិបាលស្រុកទឹកឈូដែលតែងតែជំរុញឲ្យប្រជាកសិករឲ្យមានការដាំដុះ និងចិញ្ចឹមសត្វ និងជួយស្វះស្វែងលើកកម្ពស់ទីផ្សារផងនោះ ទើបធ្វើឲ្យប្រជាកសិករនៅទូទាំងស្រុកនាំគ្នាងាកមកដាំបន្លែលក់កាន់តែច្រើន ហើយដោយមានការចុះជាប់ជាប្រចាំពីមន្ត្រីកសិកម្មឃុំ ដើម្បីណែនាំបច្ចេកទេសផងធ្វើឱ្យការចំណាយលើការដាំដុះត្រូវបានកាត់បន្ថយ គុណភាពបន្លែកាន់តែល្អតម្រូវការលើទីផ្សារបានច្រើន និងបានតម្លៃខ្ពស់សមរម្យ ខណៈប្រជាពលរដ្ខភាគច្រើននាំគ្នាជួយគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកយើងផងដែ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


