ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្ម៖ បញ្ហាប្រឈមព្រំដែនកម្ពុជា-ថៃ ជាឱកាសសម្រាប់ផលិតករក្នុងស្រុក
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ហែម វណ្ណឌី បានមានប្រសាសន៍ថា បញ្ហាប្រឈមព្រំដែនរវាងកម្ពុជា-ថៃ គឺជាឱកាសសម្រាប់ផលិតករក្នុងស្រុកដែលអាចបង្ហាញពីសមត្ថភាពក្នុងការប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីការផ្លាស់ប្តូរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែលបណ្តាលមកពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយផ្តោតលើឱកាសសម្រាប់អ្នកផលិតក្នុងស្រុក។
លោករដ្ឋមន្ត្រី អះអាងថា «បញ្ហាប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃនេះ ក៏ជាឱកាសសម្រាប់ផលិតករក្នុងស្រុករបស់យើងដែរ។ យើងបានឃើញកំណើននៃតម្រូវការផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើនបានបង្ហាញសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ»។

ស្របពេលជាមួយគ្នានោះ លោក ហែម វណ្ណឌី ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូលក្នុងទីផ្សារ។ ជាក់ស្តែង យើងមិនត្រឹមតែត្រូវផលិតឱ្យបានច្រើនប៉ុណ្ណោះទេ តែត្រូវផលិតឱ្យបានកាន់តែល្អប្រសើរដើម្បីបំពេញតម្រូវការទីផ្សារ និងដើម្បីប្រកួតប្រជែងបាន ទំនិញត្រូវតែមានស្តង់ដាគុណភាព និងសុវត្ថិភាព។
លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកខិតខំពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបង្កើតការងារបន្ថែមទៀតសម្រាប់ពលករកម្ពុជា ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំរបាយការណ៍ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម ដើម្បីដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តសម្របសម្រួល និងស្វែងរកអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


