Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឧស្សាហកម្មថៃបង្ហាញសញ្ញាកាន់តែព្រួយបារម្ភសម្រាប់សេដ្ឋកិច្ច

បានផុស

នៅ

វិស័យឧស្សាហកម្មរបស់ប្រទេសថៃបង្ហាញសញ្ញាតឹងតែង​ ​ដោយអត្រានៃការបិទរោងចក្រនៅខែមិថុនា គឺស្មើនឹង​អត្រានៃការបើករោងចក្រ ដែល​នេះ​បង្ហាញពីភាព​ផុយស្រួយនៃសេដ្ឋកិច្ច ដែល​កំពុងប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត The Nation បាន​ចុះផ្សាយ​ដោយ​ស្រង់ទិន្នន័យពីនាយកដ្ឋានការងារឧស្សាហកម្ម (DIW) ដែលបង្ហាញថា នៅខែមិថុនា មាន​រោងចក្រថ្មីចំនួន ៧៣ បាន​បើក និង ៧៣ បាន​បិទ ខណៈខែកក្កដា មាន​រោងចក្រថ្មី ៩៥ បាន​បើក និង ៦៧ បាន​បិទ។

DIW បាន​និយាយថា ខណៈ​រោងចក្រនៅតែ​បន្តបើក ការបិទនៅតែមានកម្រិតខ្ពស់ ដែលនេះ​បង្ហាញពីភាពផុយស្រួយនៃវិស័យ​ឧស្សាហកម្មថៃ។ លក្ខខណ្ឌបែប​នេះ ​ផ្គួបផ្សំឡើង​ដោយការគំរាមកំហែងពីពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក ដែល​នឹងប៉ះពាល់ដោយ​ផ្ទាល់លើការនាំចេញរបស់ថៃ ហើយ​ត្រូវបង្ខំឱ្យ​អាជីវកម្ម​ក្នុងស្រុក​ត្រូវសម្របខ្លួនឱ្យ​រហ័ស ទៅនឹង​កំណើននៃភាព​មិនប្រាកដប្រជា។

ការបង្កើតការងារពីរោងចក្រថ្មី បានធ្លាក់ចុះយ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំ ដោយក្នុងខែមិថុនា ថៃកត់ត្រាពីការងារថ្មីត្រឹមតែ ១ ៤១៣ កន្លែងប៉ុណ្ណោះ ធៀ​បនឹងការបាត់បង់ប្រមាណ ២ ៣០៧ កន្លែង ពីការបិទទ្វារោងចក្រ​។ ​ដើមទុន​វិនិយោគ​ឯណោះវិញ ក៏បាន​ធ្លាក់ចុះផងដែរ ដោយខែមិថុនាបានកត់ត្រាត្រឹមតែ ២,៦ ប៊ីលាន​បាតប៉ុណ្ណោះ ក្នុងការវិនិយោគរោងចក្រថ្មី ​(វាជា​ចំនួនទាបបំផុតប្រចាំឆ្នាំ) ខណៈការបិទរោងចក្របង្កការធ្លាក់ចុះទុនវិនិយោគគិតជាទឹកប្រាក់ ៣,១ ប៊ីលាន​បាត។​ ​​

គួរគូសបញ្ជាក់ថា​ ក្រៅតែពីពន្ធខ្ពស់របស់អាមេរិក សេដ្ឋកិច្ចបាន​រងនូវសម្ពាធជាច្រើនរួចទៅហើយ រួមទាំងបំណុលគ្រួសារខ្ពស់ ការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងវិបត្តិនយោបាយជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម