Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ឥណ្ឌូណេស៊ី កំណត់គោលដៅពាណិជ្ជកម្ម ១៨ ​ប៊ីលានដុល្លារត្រឹមឆ្នាំ ២០២៨ ​

បានផុស

នៅ

វៀតណាម និងឥណ្ឌូណេស៊ី កំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីដល់ ១៨ ​ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២៨ ដោយផ្ដោតលើ​ទំនាក់ទំនងឧស្សាហកម្មម្ហូបអាហារ និងសន្តិសុខស្បៀងអាហារ​។

តាមការចុះផ្សាយកាសែត Viet Nam News គោលដៅនេះ ត្រូវបានលើកយកទៅពិភាក្សា​គ្នាក្នុងវេទិកាសន្តិសុខស្បៀងឥណ្ឌូណេស៊ី-វៀតណាម ដែលរៀបចំដោយអគ្គកុងស៊ុលឥណ្ឌូណេស៊ី និងសាខាឧស្សាហកម្ម​ក្រុងហូជីមិញ (VCCI-HCM) ​កាលពីថ្ងៃចន្ទ។

អគ្គកុងស៊ុលឥណ្ឌូនេស៊ីស្តីទីនៅទីក្រុង HCM លោក Adiguna Wijaya បានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី បានបន្តរីកចម្រើនជាបន្តបន្ទាប់​។

សព្វថ្ងៃនេះ ប្រទេសទាំង ២ ​គឺជា​សេដ្ឋកិច្ចសំខាន់​របស់អាស៊ាន ​ដោយតំណាង​ឱ្យ ៥៥ ភាគរយនៃចំនួនប្រជាជន​ និង ៤៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្លុក។ ពាណិជ្ជកម្មបានកើនឡើងដល់ ១៦,៧ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៤ ហើយត្រឹមឆមាសទី ១ ឆ្នាំ ២០២៥ ទំហំនេះបាន​កើនដល់ប្រមាណ ៩,៩៥ ប៊ីលាន​ដុល្លារ រួច​ទៅហើយ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីសភាពាណិជ្ជកម្មឥណ្ឌូណេស៊ីនៅវៀតណាម បានបង្ហាញថា វៀតណាមជាដៃគូពាណិជ្ជកម្មនៅអាស៊ាន​ធំជាងគេទី៤របស់ឥណ្ឌូណេស៊ី ខណៈឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ទី២ ​ជាដៃគូពាណិជ្ជកម្ម​នៅអាស៊ាន​របស់វៀតណាម។ ​

ដោយ​ទីផ្សាររួមបញ្ចូលគ្នា​ មាន​អ្នកប្រើប្រាស់ជាង ៣៧០ ​លាននាក់ វៀតណាម និងឥណ្ឌូណេស៊ីអាច​បង្កើនភាពខ្លាំងខាងកសិកម្ម៖ វៀតណាមនាំមុខគេក្នុងការនាំចេញអង្ករ ខណៈ​ឥណ្ឌូណេស៊ីគ្រប​ដណ្តប់​លើ​ប្រេងដូង និងកាហ្វេ។ ឱកាសកិច្ចសហប្រតិបត្តិការសំខាន់ៗ​គ្របដណ្ដប់លើ​ជលផលប្រកបដោយនិរន្តរភាព កសិកម្មប្រើ​បច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍វិទ្យាសាស្ត្រកសិកម្ម ខ្សែច្រវ៉ាក់តម្លៃរួមបញ្ចូលគ្នា និងការទទួលបានទីផ្សារ​។

អនុប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មក្រុងហូជីមិញ លោក Nguyễn Trung Thị បានកត់សម្គាល់ពីតួនាទីរបស់ទីក្រុងនេះជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពូលរបស់វៀតណាម ដែលជួយសម្រួលដល់ការតភ្ជាប់ការផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងថ្នាក់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម