សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ចព្យាករថា វិស័យអចលទ្រព្យថយចុះ ២,៤% នៅឆ្នាំ ២០២៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថា នឹងថយចុះក្នុងរង្វង់ ២,៤% នៅក្នុងឆ្នាំ ២០២៥ ដែលបន្តគាំទ្រដោយចរន្តទិញ-លក់លំនៅឋាន ជាពិសេសខុនដូ ដែលជំរុញដោយតម្រូវការក្នុងស្រុក ស្របពេលសកម្មភាពអចលនទ្រព្យបម្រើឱ្យវិស័យឧស្សាហកម្មនៅតែបន្តរក្សាបានភាពរឹងមាំ។

ការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រដ្ឋាភិបាល ជាពិសេសការលើកលែងពន្ធប្រថាប់ត្រា ចំពោះលំនៅឋានថ្លៃក្រោម ៧ ម៉ឺនដុល្លារ និងការលើកលែងពន្ធប្រថាប់ត្រា ចំពោះការទិញ-លក់ និងផ្ទេរកម្មសិទ្ធលើកដំបូង ចំពោះលំនៅឋានថ្លៃក្រោម ២១ ម៉ឺនដុល្លារ សុទ្ធសឹងជាវិធានការគាំទ្រតម្រូវការ និងសកម្មភាពទិញ-លក់។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ បរិមាណខុនដូ បានកើនឡើង ១១២,៤% ជំរុញដោយតម្រូវការក្នុងស្រុក។
លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ផ្នែកទីផ្សារលំនៅឋាន និងដីធ្លី ការផ្គត់ផ្គង់នៅមានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់គម្រោងគាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោងដែលនៅសល់ចាស់ៗ ដែលជាសញ្ញាវិជ្ជមាន។
លោកស្រីបន្ថែមថា៖ «យើងមិនគិតថាតម្លៃ វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែការដែលវាធ្លាក់ចុះ កំពុងតែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើតឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានប្រាប់ឱ្យដឹងថា ដោយសារនៅប៉ុន្មានឆ្នាំកន្លងមក មានការរងផលប៉ះពាល់ច្រើនទៅលើវិស័យអចលនទ្រព្យ ខណៈថ្មីៗនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍ធំចាប់ផ្ដើមសកម្មភាពសាងសង់ឡើងវិញ ដែលដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ។
លោក ច្រឹក សុខនីម យល់ឃើញថា៖ «វាជាដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ បើយើអត់មានធ្វើអីខ្លះទេ អញ្ចឹងទីផ្សារវាកាន់តែលំបាក តែបញ្ហាដែលយើងអាចត្រូវការជំនួយធំបំផុតគឺការចាក់ចូលវិស័យហិរញ្ញវត្ថុទៅក្នុងទីផ្សារអចលនទ្រព្យឱ្យបានកាន់តែច្រើនជាងនេះបន្ថែមទៀត ទើបអាចឱ្យអ្នកអភិវឌ្ឍដំណើរការអាជីវកម្មបានស្រួល»។
លោក ច្រឹក សុខ នីម បន្ថែមថា បច្ចុប្បន្នតម្លៃបុរី ខុនដូ មិនមានការកើនឡើងទេ ខណៈគម្រោងដែលមានសម្រាប់កំពុងដំណើរការលក់ ហើយគម្រោងថ្មីជាជម្រើសដែលខកខានការសាងសង់ប្រហែលមួយឆ្នាំ ឬ២ ឆ្នាំកន្លងមក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


