Connect with us

ព័ត៌មានអន្ដរជាតិ

EU នឹង​​ដកពន្ធ​លើទំនិញអាមេរិក ជាថ្នូរនឹង​ការបន្ធូរបន្ថយពន្ធលើរថយន្ត

បានផុស

នៅ

គណៈកម្មការអឺរ៉ុបបានស្នើកាលពីថ្ងៃព្រហស្បតិ៍លើការដកពន្ធលើទំនិញឧស្សាហកម្មអាមេរិកនាំចូលជាថ្នូរនឹងការកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើរថយន្តអឺរ៉ុប ដែលវាផ្នែកសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ទ្វេភាគីសម្រេចឡើងកាលពីខែមុន។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើដដែល​គឺជាជំហាន​ដំបូង​របស់សហភាពអឺរ៉ុប (EU) ចេញពីកិច្ចព្រមព្រៀងថ្ងៃទី ២៧ កក្កដា រវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែល​ប្លុកបាន​យល់ព្រមទទួល​យកការដំឡើង​ពន្ធ ១៥ ភាគរយ ពីអាមេរិក​ ដើម្បីបញ្ចៀសសង្រ្គាមពាណិជ្ជកម្ម​វែងឆ្ងាយ។

សហរដ្ឋអាមេរិកវិញ បានយល់ព្រមកាត់បន្ថយពន្ធលើរថយន្ត​ផលិតនៅប្លុក​អឺរ៉ុបពីប្រមាណ ២៧,៥ ភាគរយ មកត្រឹមប្រមាណ ១៥ ភាគរយ ចាប់ពីថ្ងៃទី ១ សីហា​។

ការណ៍នេះ បានបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ទោះបីជាកិច្ចព្រមព្រៀងមិនស្មើគ្នាក៏ដោយ ដោយបន្ថែមពីលើការកាត់បន្ថយពន្ធ​លើទំនិញអាមេរិក EU ត្រូវតែ​បង្កើនការទិញថាមពល​អាមេរិក ខណៈអាមេរិក​រក្សាពន្ធលើ​ ៧០ ភាគរយ នៃការនាំចេញរបស់ EU។ ​

កន្លងមក លោក ​ត្រាំ តែងតែរិះគន់ EU ដោយថាប្លុកនេះបង្កើតឡើងដើម្បីបំផ្លាញសហរដ្ឋអាមេរិក​ ហើយភស្តុតាងមួយ​ក្នុងនោះ គឺ​ឱនភាពពាណិជ្ជកម្ម ដែលអាមេរិក​មាន​ជាមួយ​ប្លុកដដែល ប្រមាណ ២៣៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម