Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ហៅ​កាសែត​ «The New York Times» ថា​ជា​​អ្នកក្បត់​ជាតិ​ លក់​ឧត្តម​គតិ​ឱ្យ​អ៊ីរ៉ង់​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ បាន​ហៅ​ការ​រាយ​ការណ៍​របស់​កាសែត The New York Times ស្តី​ពីសង្គ្រាមប្រឆាំង​នឹង​អ៊ីរ៉ង់ថា «ការក្បត់ជាតិ» ​ដោយលើក​ឡើង​ថា ​​​នឹង​បន្ថែម​​សេចក្តីរាយ​ការណ៍​នោះទៅ​ក្នុង​បណ្តឹងរបស់​លោក​ប្រឆាំង​នឹងកា​សែត​ដ៏​មាន​វ័យចំណាស់​មួយនេះ។

កាសែត​ Newsweek ផ្សាយ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៦ ឲ្យ​ដឹង​ថា លោក ត្រាំ សរសេរ​លើ​វេទិកា​ Truth Social កាល​ពីយប់ថ្ងៃ​អាទិត្យ​ថា៖ «​ របៀប​ដែល​កាសែត The New York Times ចុះ​ផ្សាយ​គឺ​ពុករលួយ និងបរាជ័យ កំពុងចុះផ្សាយ​រឿងរ៉ាវ​អំ​ពី​អ៊ីរ៉ង់​ដែល​រង​ការ​បំផ្លិច​បំផ្លាញនិងវាយ​ដំយ៉ាងខ្លាំង តាមរយៈការពិតក្លែង​ក្លាយ និង​ប្រឌិដ្ឋ​​ឡើង គឺការក្បត់ជាតិ»។

ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់​ ត្រាំ​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បន្ថែម​ថា​៖ « ខ្ញុំ​នឹងបន្ថែម​របាយការណ៍មិនពិតនោះ​ និង​គួរឱ្យ​អស់សំណើច​ទាំងអស់របស់ពួកគេ​ទៅក្នុងបណ្តឹងរាប់ពាន់​លានដុល្លារ​របស់ខ្ញុំ​ប្រឆាំងនឹងពួកគេ។ ពួកគេ​ជាឧក្រិដ្ឋជន!»។

ប្រធានា​ធិប​តី​សហរដ្ឋ​អាមេរិក​រូបនេះ​ បាន​ដាក់​ពាក្យ​បណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន ១៥ប៊ីលានដុល្លារ ដោយ​ចោទ​ប្រកាន់​ពី​បទបរិហារកេរ្តិ៍ ប្រឆាំង​នឹង​កាសែត The New York Times កាលពី​ខែកញ្ញា ឆ្នាំមុន ប៉ុន្តែ​ចៅក្រមម្នាក់បាន​បដិសេធបណ្តឹង​នោះប៉ុន្មានថ្ងៃក្រោយ​មក ដោយនិយាយថាពាក្យបណ្តឹងចំនួន ៨៥ទំព័រ​នេះ​ ពោរពេញទៅដោយ​ភាសា​ គួរឱ្យ​ធុញទ្រាន់ និង​ជា​បន្ទុកដែលមិន​មាន​ផលប៉ះ​ពាល់​ដល់​សំណុំ​រឿង​ផ្លូវ​ច្បាប់​នោះទេ។

បន្ទាប់មក លោក​ ត្រាំ បាន​ដាក់ពាក្យបណ្តឹង​ដែល​បាន​ធ្វើវិសោធនកម្មចំនួន ៤០ទំព័រ​ជា​មួយតុលាការ​ស្រុក​សហរដ្ឋអាមេរិក​នៃរដ្ឋ Florida កាលពីខែតុលា ម្តង​ទៀត​។

ការ​កត់សម្គាល់ថ្មី​របស់​ លោក ត្រាំ​ បាន​កើតឡើង​ បន្ទាប់​ពី​លោក​បាន​រិះ​គន់​ការវិភាគ​របស់​កាសែត Times បង្ហាញថា​ជម្លោះជាច្រើន​ខែ​បាន​ផ្លាស់ប្តូរយុទ្ធសាស្ត្រតិច​តួច ខណៈ លោក ត្រាំ​ អះអាង​ថា​យោធា និង​សេដ្ឋកិច្ច​របស់អ៊ីរ៉ង់​ត្រូវបាន​ខូចខាតយ៉ាងធ្ងន់ធ្ងរ។

កាសែត Times និយាយ​ពី​មុនថា បណ្តឹង​របស់​ លោក ត្រាំ​ គឺ​គ្មាន​គុណ​សម្បត្តិ និង​ជាការប៉ុនប៉ង​រារាំង​ការរាយការណ៍ឯករាជ្យ​។

គួរ​បញ្ជាក់​ថា លោក ត្រាំ​ ធ្លាប់​បាន​កំណត់​គោលដៅ និង​​​​ចោទ​ថា​ក្បត់​ជាតិ​លើ​ប្រព័ន្ធផ្សព្វផ្សាយធំៗ​ចំនួន ៤  រួម​មាន New York Times, ABC News, CBS News, Wall Street Journal ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម