Connect with us

សេដ្ឋកិច្ច

យុវជននៅខេត្តសៀមរាប រួមគ្នាបង្កើតអាជីវកម្មថ្មីជាមួយផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់

បានផុស

នៅ

យុវជនមួយក្រុម ដែលជាអ្នកខេត្តសៀមរាប បានរួមគ្នាបង្កើតអាជីវកម្មថ្មីៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ តារយៈផ្តល់ការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកកាហ្វេ និងភេសជ្ជៈដល់យុវជន និងការគាំទ្រផលិតផលក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូត្រ សួរ តំណាងក្រុមយុវជននៅស្រុកប្រាសាទបាគង បានបង្ហាញថា ការបង្កើតអាជីវកម្ម ដែលមានឈ្មោះថា Pop up cafe នេះ គឺដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈផ្តល់ការងារ ឱ្យមានចំណូលសម្រាប់អ្នកបម្រើការងារ ជួយបណ្តុះបណ្តាលធនធានមនុស្សអំពីការធ្វើភេសជ្ជៈជាច្រើនមុខ ច្រើនប្រភេទ ដូចជាកាហ្វេក្តៅ ត្រជាក់ ប្រភេទ ប្រើគ្រីម ប្រភេទក្រឡុក បង្រៀនធ្វើនំ ការ៉េមដុំ និងការ៉េមទន់ ព្រមទាំងសេវាកម្ម និងអនាម័យ។

លោក សូត្រ សួរ បន្តថា ក្នុងនាមកូនចៅអ្នកស្រុកអង្គរ ដែលរស់នៅតជំនាន់តាំងពីដូនតាមក ក្រុមលោកក៏បានប្រមូលទិញផ្លែឈើក្នុងស្រុកពីអ្នកស្រុកក្នុងតំបន់អង្គរ ព្រមទាំងបានផ្តល់ឱកាសម្ចាស់ផលិតផលខ្មែរនានា ផ្គត់ផ្គង់វត្ថុធាតុដើមដល់ហាងកាហ្វេមួយនេះ តាមស្មារតីខ្មែរជួយខ្មែរ។

បើតាមលោក សូត្រ សួរ បច្ចុប្បន្នផប់អាប់កាហ្វេ បានបង្កើតឡើងនូវ២ទីតាំង ដែលទីតាំងទី១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ តំបន់លក់មាន់អាំង ស្រុកប្រាសាទបាគង និងទីតាំងទី២ នៅមុខប្រាសាទអង្គរវត្ត។ លោកថា អាជីវកម្មនេះ ជាផ្នែកមួយក្នុងការបំពេញបន្ថែម សម្រាប់ភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិមកទស្សនាតំបន់រមណីយដ្ឋានអង្គរលើកស្ទួយបរិស្ថាន កាត់បន្ថយការប្រើផ្លាស្ទិក៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម