ព័ត៌មានជាតិ
កម្ពុជា-ឡាវ កំពុងពិនិត្យលទ្ធភាពលើ MOU ពង្រីកកូតាអាហារូបករណ៍ និងផ្លាស់ប្តូរកម្មវិធីយុវជន
តាមការផ្សាយរបស់ទំព័រហ្វេសប៊ុកក្រសួងអប់រំ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា-ឡាវ បានបង្ហាញពីការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ ដោយនឹងមានការពិនិត្យលទ្ធភាពលើ MOU ពង្រីកកូតាអាហារូបករណ៍ និងផ្លាស់ប្តូរកម្មវិធីយុវជនទាំងពីរ។

កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំ កម្ពុជា។

បើតាមក្រសួងអប់រំ ក្នុងជំនួបទាំងនោះ រដ្ឋមន្ត្រីក្រសួងអប់រំ បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ យុវជន និងកីឡាឱ្យកាន់តែស៊ីជម្រៅ ដោយនឹងមានការពិនិត្យ និងរៀបចំឡើងនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកូតាអាហារូបករណ៍ កម្មវិធីផ្លាស់ប្ដូរវប្បធម៌យុវជន និងការអភិវឌ្ឍវិស័យកីឡា។ ក្រសួងបញ្ជាក់ថា ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា ការរួមគ្នាបណ្ដុះបណ្ដាល និងគាំទ្រយុវជនជំនាន់ក្រោយនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបន្តថែរក្សាចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ។

ជាមួយគ្នានេះ ក្នុងឱកាសជួបជាមួយក្រសួងអប់រំកម្ពុជា ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា។ លោកក៏បានបញ្ជាក់ដែរថា ផ្អែកលើចំណងមិត្តភាព វប្បធម៌ និងប្រពៃណីដ៏រឹងមាំដែលមានស្រាប់ ប្រទេសឡាវក៏កំពុងមានទិសដៅស្រដៀងគ្នានេះក្នុងការបង្កើនគុណភាពអប់រំ ដើម្បីកសាងមូលធនមនុស្សប្រកបដោយសក្ដានុពលឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាតិ ក្នុងតំបន់ និងអន្តរជាតិ ផងដែរ។

ឯកអគ្គរដ្ឋទូតឡាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ ដែលបានយកចិត្តទុកដាក់ចំពោះនិស្សិតឡាវដែលកំពុងសិក្សានៅភ្នំពេញ ទាំងលើការផ្ដល់អាហារូបករណ៍ និងកិច្ចសម្រួលការស្នាក់នៅនានា៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


