ព័ត៌មានអន្ដរជាតិ
លោក Zelensky អួតតែពីអាវុធលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ឯប្រទេសកំពុងខ្ទេចខ្ទី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិចរបស់លោកមានសព្វាវុធ ក៏ដូចជាឧបករណ៍ចាំបាច់គ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យអ៊ុយក្រែនបញ្ឈប់សង្គ្រាមលុកលុយរបស់រុស្ស៊ី បើទោះបីជារុស្ស៊ីកែនកម្លាំងបន្ថែមសម្រាប់ការវាយប្រហារថ្មីៗក៏ដោយ ។

ប៉ុន្តែការអួតរបស់លោក Zelensky បែរជាផ្ទុយទៅនឹងស្ថានភាពជាក់ស្ដែងទៅវិញ ព្រោះថាប្រជាជនក្នុងទីក្រុងរ៉ែអំបិល Soledar នៃតំបន់ Donbas ភាគខាងកើត កំពុងឃើញតំបន់របស់ខ្លួនបានប្រែក្លាយទៅជាសមរភូមិ បន្ទាប់ពីទាហានរុស្ស៊ីបើកការប្រយុទ្ធដើម្បីដណ្តើមយកទីក្រុងនេះជាមួយនឹងទាហានស៊ីឈ្នួលមកពីក្រុម Wagner ។
ពាក់ព័ន្ធបញ្ហានេះនេះ អ្នកវិភាគការពារជាតិអង់គ្លេសនិយាយថា កងកម្លាំងរុស្ស៊ីទាំងនោះទំនងជានឹងគ្រប់គ្រងបានទីក្រុងរ៉ែមួយនេះ ។ អ្នកវិភាគលើកឡើងថា កងកម្លាំងរុស្ស៊ីចង់ចូលទៅក្នុងផ្លូវរូងក្រោមដីជុំវិញអណ្តូងរ៉ែអំបិល ដើម្បីច្បាមយកគោលដៅចម្បងរបស់ពួកគេ ដោយសារតែផ្លូវក្រោមដីនោះ អាចធ្វើដំណើរទៅកាន់ទីក្រុង Bakhmut ដែលនៅក្បែរគ្នា ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក៏បានជំរុញឲ្យសមភាគីអាឡឺម៉ង់លោកស្រី Annalena Baerbock ពន្លឿនផែនការផ្តល់អាវុធបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ។ លោក Kuleba បញ្ជាក់ថា “ការជំរុញនេះ គឺដោយសារតែកន្លងមក បញ្ហាទាំងនេះធ្វើឲ្យខ្ញុំខកចិត្តរួចមកហើយ ព្រោះថា ការសម្រេចកាន់តែយូរ មនុស្សនឹងស្លាប់កាន់តែច្រើន ដោយសារកង្វះរថក្រោះចាំបាច់នៅក្នុងកងទ័ពរបស់យើង” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាមានរយៈពេល ១០ ខែហើយ ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ត្រៀមបង្រៀនទ័ព អ៊ុយក្រែន ឲ្យចេះប្រើប្រព័ន្ធការពារដែនអាកាស

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ