កូវីដ-១៩
ទម្លាប់មួយចំនួនដែលអ្នកពាក់ម៉ាសតែងមិនចាប់អារម្មណ៍ ហើយអាចមានហានិភ័យឆ្លងកូវីដ
រាល់ថ្ងៃនេះគិតថាខ្លួនឯងប្រើប្រាស់ម៉ាសបានត្រឹមត្រូវដែរទេ ឬត្រឹមត្រូវហើយមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលសោះ នេះដូចមិនពាក់ដដែល។ មានទម្លាប់មួយចំនួនដែលមនុស្សពាក់ម៉ាសនិងលាងដៃហើយ នៅតែឆ្លងកូវីដ ដោយសារពួកគេធ្វេសប្រហែលចំពោះម៉ាសរាល់ថ្ងៃនេះ។
១ មិនបិទបាំងច្រមុះឲ្យជិត

ពាក់ម៉ាសមិនគ្រប់ឲ្យជិតច្រមុះ នេះដូចមិនបានពាក់ដដែលហ្នឹង! អ្នកនឹងប្រឈមនឹងការឆ្លងវីរុសដោយការដកដង្ហើមនៅក្នុងភាគល្អិតឬខ្យល់ដែលអាចមានផ្ទុកនូវកូវីដ ។ ដូចគ្នានេះដែរ នៅពេលយើងកណ្ដាស់នឹងបញ្ចេញភាគល្អិត ដែលចេញពីកណ្ដាស់ទៅកាន់មនុស្សផ្សេងទៀតមិនខាន។
២ ពាក់ម៉ាសរលុងពេកឬតឹងពេក

ម៉ាសមានច្រើនទំហំនិងប្រភេទខុសគ្នា ដូច្នេះត្រូវប្រាកដថាម៉ាសដែលបានប្រើសព្វថ្ងៃនេះសមនឹងមុខរបស់អ្នក។ ម៉ាសមិនគួរតឹងពេកឬធូរពេក ហើយបើសិនម៉ាសរលុងពេក នោះគែមម៉ាសមិនអាចបិទជិតមុខបានល្អទេ។ ខ្យល់ខាងក្នុងនិងខាងក្រៅអាចជ្រាបចូលតាមគែមម៉ាសឬត្រូវលេចធ្លាយតាមគែមជាក់ជាមិនខាន។
៣ មិនអនុវត្តអនាម័យដៃ
ពាក់ម៉ាសបានត្រឹមត្រូវ តែបែរភ្លេចរឿងមួយគឺអនាម័យដៃមុនពេលប៉ះម៉ាសឬហូបអាហារនិងធ្វើអ្វីផ្សេងៗទៀត។
៤ ប៉ះនិងទាញម៉ាសញឹកញាប់

នេះមិនមែនជារឿងលេងសើចទេ បើដៃរបស់យើងមានមេរោគហើយយកទៅប៉ះម៉ាសច្រើនដងឬទាញញឹកញាប់ នោះដូចយកចម្លងពីដៃទៅម៉ាសដូចគ្នា។ ដូច្នេះសុំព្យាយាមកុំប៉ះឬទាញតាមដែលអាចធ្វើបាន។
៥ ប្រើម៉ាសដែលខូចខ្សែ

ត្រូវពិនិត្យមើលជានិច្ចថា តើខ្សែរុំតឹងនិងមានសុវត្ថិភាព ឬម៉ាសដែលយើងកំពុងពាក់មានវេជ្ជសាស្ត្រលាងសម្អាតឬប្រើតែមួយមុខ (ឧទាហរណ៍ម៉ាសក្រណាត់ត្រូវការប្រើច្រើនដង)។ បើម៉ាសធម្មតាសូមប្រើតែមួយដងគួរតែបោះចោល ចៀសវាងមេរោគបង្កក្នុងម៉ាស។
៦ ដោះម៉ាសនិយាយគ្នា
កុំទាញម៉ាសចេញពីមាត់ច្រមុះនៅពេលនិយាយជាមួយអ្នកណាម្នាក់ នេះជារឿងគ្រោះថ្នាក់ដល់ជីវិត។ បើម្នាក់នោះមានផ្ទុកកូវីដ បន្ទាប់មកគេក្អកឬកណ្ដាស់នៅក្បែរយើង នោះភាគល្អិតជាច្រើននឹងចម្លងចូលមកយើងមិនខាន។
៧ ចែករំលែកម៉ាសជាមួយអ្នកដទៃ

កុំចែកចាយម៉ាសរបស់យើងជាមួយនរណាម្នាក់ សូម្បីតែមនុស្សនៅក្នុងគ្រួសារក៏ដោយ។ យើងអត់ដឹងថាខ្លួនឯងមានផ្ទុកកូវីដអត់។ ការពារគ្រួសារនិងអ្នកជុំវិញ សូមកុំធ្វើដូច្នេះ។
៨ មិនដោះម៉ាសចេញដើម្បីក្អកឬកណ្ដាស់

ការក្អកនិងកណ្ដាស់នៅក្នុងម៉ាស នោះម៉ាសនឹងចាប់យកដំណក់ទឹកដង្ហើមគ្រប់ប្រភេទនៅកន្លែងតែមួយ។ ប្រការល្អគឺត្រូវដោះចេញ ហើយប្រើក្រដាសឬកែងដៃទុកជាការបម្រុងទុក។ ត្រូវប្រាកដថាម៉ាសដែលយើងបានប្រើគឺបានប្ដូរវាបានញឹកញាប់។
៩ ដោះម៉ាសចេញមិនត្រឹមត្រូវ

ក្នុងសម័យកូវីដនេះយើងគួរឆ្លាតវៃក្នុងការដោះម៉ាស មិនមែនចេះតែដោះឲ្យតែបាននោះទេ។ អ្នកគួរតែប្រើបច្ចេកទេសសមស្របណាមួយ ហើយជៀសវាងការប៉ះផ្នែកខាងមុខនៃម៉ាស។ លាងដៃជានិច្ចបន្ទាប់ពីដកឬប៉ះផ្នែកខាងមុខម៉ាស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


