Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងប្រទេសអាស៊ានចំនួន ២ ដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ

បានផុស

នៅ

ប្រទេសភាគច្រើននៅលើពិភពលោកស្ទើរតែលែងតម្រូវឲ្យប្រជាជនពាក់ម៉ាសការពារជំងឺកូវីដ ១៩ ទៅហើយ ដោយសារតែទទួលការចាក់វ៉ាក់សាំងបង្ការពេញដូស (២ ដូស) ក៏ដូចជាដូសជំរុញជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ មានប្រទេសតែ ២ ប៉ុណ្ណោះដែលលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈក្នុងនោះមាន កម្ពុជា និងម៉ាឡេស៊ី ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបញ្ឈប់កាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈទូទាំងប្រទេស កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ តទៅ ដោយ​ទុក​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​ថា ពាក់ ឬ​មិន​ពាក់​ ។

ចំណែកកាតព្វកិច្ចពាក់ម៉ាសនៅទីតាំងបើកចំហរក្នុងប្រទេសម៉ាឡេស៊ីក៏ត្រូវបានលើកលែងផងដែរ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២២ តទៅ ។

ប៉ុន្តែសម្រាប់បុគ្គលដែលមានហានិភ័យខ្ពស់ដូចជា មនុស្សចាស់ដែលមិនបានចាក់វ៉ាក់សាំងត្រូវបានលើកទឹកចិត្តឲ្យពាក់ម៉ាសនៅក្នុងផ្សារទំនើប ពេលធ្វើដំណើរសាធារណៈ និងតាមសេវាកម្មហៅតាមអេឡិចត្រូនិកជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម