ហានិភ័យ​ណាស់! អ្នក​ឧស្សាហ៍​ស៊ក​ម៉ាស​ដាក់​កែង​ដៃ និង​ទាញ​ចុះ​ក្រោម​ចង្កា កាន់​តែ​បង្ក​ការ​ឆ្លង​កូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ហានិភ័យ​ណាស់! អ្នក​ឧស្សាហ៍​ស៊ក​ម៉ាស​ដាក់​កែង​ដៃ និង​ទាញ​ចុះ​ក្រោម​ចង្កា កាន់​តែ​បង្ក​ការ​ឆ្លង​កូវីដ

បានផុស

នៅ

យើង​គ្រប់គ្នា​​តែង​គិត​ថា​ការ​ស៊ក​ម៉ាស​ក្រោម​កែង​ដៃ​ឬ​ប្រអប់ដៃ​និង​ក្រោម​ចង្កា សុទ្ធតែ​អាច​ការពារ​ម៉ាស​ពី​ពពួក​មេរោគ​បូករួម​ទាំង​អាច​កាត់បន្ថយឱកាស​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​បាន​ច្រើន​ជាង​កាន់​វា​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​មិនមែន​បែប​នេះ​ឡើយ​ ហើយ​គ្រប់យ៉ាង​សុទ្ធតែ​យល់​​ខុស​ទាំងអស់ ​ដូច្នេះ​ហើយ​ដើម្បី​កុំ​ឲ្យ​យល់​ខុស​លើ​ការ​ប្រើប្រាស់​ម៉ាស​ លោក​វេជ្ជបណ្ឌិត Catherine Ong និង​វេជ្ជបណ្ឌិត Huang អ្នក​ពិគ្រោះ​យោបល់​ផ្នែក​ការបែងចែក​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​នៃសាកលវិទ្យាល័យ​ជាតិ​បាន​ពន្យល់​ពី​បញ្ហា​នេះ​ជា​បន្ទាន់។​

ការ​ដាក់​ម៉ាស​ក្រោម​ចង្កា

លោក​វេជ្ជបណ្ឌិត Catherine Ong​ មាន​ប្រសាសន៍​ថា “ ឧទាហរណ៍​ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​ហើយ​កណ្ដាស់ ​នោះ​ភាគល្អិត​នៃ​​វីរុស​នឹង​កកើត​លើ​ផ្ទៃ​ម៉ាស​ ហើយ​អាច​​ប៉ះ​នឹង​មុខ​ភ្លាមៗ” ។ លើស​ពី​នេះ​ទៀត​ម៉ាស​ដែល​ពាក់​រួច​ អាច​សើម​ជា​ញឹកញាប់​ជាមួយ​នឹង​ដំណក់​ទឹក ​ដង្ហើម​ញើស​និង​ទឹកមាត់​ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ខាង​ក្នុង​របស់​វា​កាន់​តែ​អំណោយផល​សម្រាប់​វីរុស ​ដែល​អាច​រស់រាន​បាន​ជាង​ផ្ទៃ​ស្ងួត។ ចំណែក​ផ្ទៃ​ខាង​ក្រៅ​របស់​ម៉ាស​គឺ​បាន​គ្រប​ដណ្ដប់​ដោយ​បាក់តេរី​ឬ​វីរុស​និង​ភាព​កខ្វក់​ពី​បរិយាកាស​ខាងក្រៅ។

ដោយឡែក​វេជ្ជបណ្ឌិត Huang មានប្រសាសន៍​ថា ការ​ទាញ​ម៉ាស​​ចុះ​ទៅ​ក្រោម​ចង្កា​មាន​ន័យ​ថា ​មុខ​ឬ​មាត់​របស់​យើង​បាន​ប៉ះ​ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស ដែល​ផ្ទៃ​ទាំង​នោះ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​​ដោយ​ផ្ទាល់។​

ដាក់​ម៉ាស​នៅ​កែងដៃ​ឬ​ប្រអប់​ដៃ​មាន​មេរោគ​ឬ​អត់?

វេជ្ជបណ្ឌិត Huang និយាយ​ថា​ ការ​ដាក់​ម៉ាស​នៅ​កែងដៃ​ឬ​ប្រអប់​ដៃ​វា​អាច​មាន​ភាព​ងាយស្រួល ​ប៉ុន្តែ​មិនមែន​ជា​គំនិត​ល្អ​ទេ​។ នៅ​ពេល​បែក​ញើស​អ្នក​អាច​ប៉ះ​មុខ​ខ្លួនឯង​ដោយ​ចៃដន្យ​ ដែល​បង្កើន​ហានិភ័យ​នៃ​ការ​រាលដាល​ភ្នាក់ងារ​បង្ក​រោគ​ពី​ដៃ​ឬ​កែង​ដៃ​ទៅ​ភ្នែក​ច្រមុះ​និង​មាត់ ​ផ្ទុយទៅវិញ​ពេល​អ្នក​ពាក់​ម៉ាស​វិញ​ ដូច​យក​មេរោគ​មក​ចម្លង​ចូល​មាត់​ច្រមុះ​ដដែល ។

តើ​មាន​វិធី​ណា​ដែល​ល្អ​បំផុត​ដើម្បី​រក្សា​ម៉ាស​ពេល​អ្នក​កំពុង​រត់ហាត់ប្រាណ​ឬ​ហូប​ទឹក​និង​អាហារ?

ជម្រើស​ល្អ​បើ​សិន​អ្នក​មាន​កូន​ថង់​តូច ​ដូចជា​ថង់​ដែល​ធ្លាប់​ដាក់​ម៉ាស​ឬ​ទូរស័ព្ទ​និង​កាត​ធនាគារ​ផ្សេងៗ​ អាច​យក​ថង់​នោះ​មក​ជំនួស​ពេល​ដែល​អ្នក​ចង់​ដោះ​ម៉ាស​ធ្វើអ្វី​មួយ។ កុំ​ដាក់​ម៉ាស​ដោយ​ផ្ទាល់​ក្នុង​កាបូប​ឬ​ក្នុង​ហោប៉ៅ​​ឲ្យ​សោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CNA

ចុចអាន៖អ្នកជំនាញសុខភាពជំរុញឲ្យបន្តពាក់ម៉ាសការពារកូវីដរហូតដល់ឆ្នាំ ២០២២

ចុចអាន៖តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ បើ​មាន​ករណី​បុគ្គលណា​មាន​អាការៈ​ក្អក​ផ្តាសាយ​សង្ស័យ​មាន​កូវីដ​ ត្រូវ​ផ្អាក​ពិធី​ ហើយ​ឃាត់​បុគ្គល​នោះ​ធ្វើ​តេស្ត​នៅ​នឹង​កន្លែង

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​កាមរី​មួយ​គ្រឿង បើក​លឿន​រ៉េ​ចង្កូត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បាក់​អស់​មួយ​កង់ នៅមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តកំពង់ចាម សម្រេច​បិទ​ផ្សារ​ស្ពឺ​ស្រុក​ចំការ​លើ​រយៈពេល១៤​ថ្ងៃ​សិន ខណៈ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្វី​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​អាកាសចរ​​ក្នុង​ដំណាក់កាល​កូ​វីដ ? ស្តាប់​មន្ត្រីជាន់ខ្ពស់​និយាយ!

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services