ព័ត៌មានអន្ដរជាតិ
ថៃ ហាមអ្នកដំណើរតាមជើងហោះហើរមិនឲ្យពាក់ម៉ាសប្រភេទនេះ ដាច់ខាត
ក្រុមហ៊ុនអាកាសចរណ៍ថៃ Nok Air បានឲ្យដឹងថា ដើម្បីការពារហានិភ័យនៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងអំឡុងពេលហោះហើរ ការពាក់ម៉ាសនៅ លើយន្តហោះត្រូវបានតម្រូវជាចាំបាច់ ប៉ុន្តែបានហាមការពាក់ម៉ាសមួយប្រភេទ ។

អាជ្ញាធរក្រុមហ៊ុនបាននិយាយថា ឥឡូវនេះអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃកំពុងបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅ ក្នុងប្រទេសថៃ ហាមឃាត់ការពាក់ម៉ាសដែលមានសន្ទះបិទបើក ។
អាជ្ញាធរក៏បានបន្ថែមដែរថា អ្នកដំណើរ និងអ្នកបើកយន្តហោះគួរតែពាក់ម៉ាសពេទ្យ ឬម៉ាសក្រណាត់សម្រាប់ជើងហោះហើរទាំងមូល ។

ពាក់ព័ន្ធនឹងបញ្ហានេះ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ម៉ាសដែលមានសន្ទះបិទបើកមិនសមនឹងពាក់ក្នុងអំឡុងពេលកូវីដ ១៩ ទេ ដោយសារសន្ទះបិទបើកអាចជាច្រកចេញចូលសម្រាប់ភាគល្អិតនៃមេរោគ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


