Connect with us

កូវីដ-១៩

២៤​ម៉ោងចុងក្រោយ​ ថៃស្លាប់ច្រើនបំផុតដល់​២១​នាក់​ពី​កូវីដ-១៩

បានផុស

នៅ

ប្រទេស​ថៃ​បាន​​បង្ហាញ​ករណីស្លាប់​ដោយ​កូវីដ-១៩​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​​២៤​ម៉ោង​ចុង​ក្រោយ​នេះ។

តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​ថៃ​បាន​បង្ហាញ​ថា ករណី​ស្លាប់​ដោយ​កូវីដ-១៩​ត្រឹម​មួយ​ថ្ងៃ​ចុង​ក្រោយ​ដែល​ទិន្នន័យ​បង្ហាញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​មាន​ចំនួន​២១​នាក់​​ដែល​ជា​ចំនួនកំណត់​ត្រា​ថ្មី​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក​ចំពោះ​ករណី​ឆ្លង​ថ្មីវិញ ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា មាន​ចំនួន ១៨៩១​នាក់ ដែល​សរុប​អ្នក​ឆ្លង​ទាំង​អស់​ឡើង​ដល់ ៦៧ ០៤៤​នាក់​ ចាប់​តាំង​ពី​កូវីដ-១៩​រាត​ត្បាត​មក ខណៈ​អ្នក​ស្លាប់​សរុប​មាន​ចំនួន ២២៤​នាក់។

ថៃ​បាន​ទទួល​រង​ការ​ផ្ទុះ​​កូវីដ-១៩​លើក​ទី​៣​ដ៏​អាក្រក់ បន្ទាប់់​ពី​ការ​គ្រប់​គ្រង​បាន​ល្អ​កាល​ពី​ឆ្នាំ​មុន។ ការ​ផ្ទុះ​ឆ្លង​លើក​ទី​៣​​នេះ​មាន​ទាំង​វីរុស​បំប្លែង​ថ្មី B.1.1.7។

កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​ថៃ​មាន​ការ​យឹត​យ៉ាវ​បណ្តាល​ឲ្យ​ប្រជា​ជន​មាន​ការ​ខក​ចិត្ត​​ដោយ​វ៉ាក់សាំង Sinovac មក​ពី​ចិន​ចំនួន ២.៥​លាន​​ដូស ប៉ុន្តែ​ចាក់​ដល់មនុស្ស​ដែល​នៅ​ជួរ​មុខ និង​អ្នក​ងាយ​ឆ្លង​បំផុត​ប៉ុណ្ណោះ។ ប្រទេស​នេះ​មាន​ផែន​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ឲ្យ​បាន​៧០​%​នៅ​បំណាច់​ឆ្នាំ​នេះ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម