កូវីដ-១៩
រដ្ឋបាលក្រុងដូនកែវប្រកាសរកឃើញមន្ត្រីនគរបាលម្នាក់ ឆ្លងជំងឺកូវីដ-១៩
រដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ទៀត ឈ្មោះ យិន សេរី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាមន្ត្រីនគរបាលបម្រើការងារនៅនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ដែលទើបត្រឡប់មកពីភ្នំពេញ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងដូនកែវបានឲ្យដឹងថា ឈ្មោះ យិន សេរី នេះបានយកសំណាករកកូវីដ១៩នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ។ នៅថ្ងៃដដែលនោះវេលាម៉ោង១និង៣០នាទីរសៀលគាត់បានធ្វើដំណើរដោយម៉ូតូពីភ្នំពេញមកដល់ស្រុកកំណើតនៅខេត្តតាកែវ។ ពេលមកដល់ផ្ទះនៅវេលាម៉ោង៤រសៀល គាត់ក៏បានប្រាប់ឪពុកម្ដាយបងប្អូនមិនឱ្យមកជិតគាត់ឡើយ។ គាត់ក៏បានងូតទឹកនៅក្រៅផ្ទះហើយទៅធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាត្រាំតែម្ដង។
រដ្ឋបាលក្រុងដូនកែវបានបន្តទៀតថា លុះដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨យប់ទើបគាត់បានទទួលព័ត៌មានពីភ្នំពេញថា គាត់មានវិជ្ជមានកូវីដ១៩។ ក្រោយពីទទួលព័ត៌មានថាគាត់មានវិជ្ជមានកូវី១៩ភ្លាម រដ្ឋបាលក្រុងដូនកែវសហការមួយគ្រូពេទ្យយកគាត់មកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

រដ្ឋបាលក្រុងបានបញ្ជាក់ថា ចំពោះអ្នកជំងឺឈ្មោះ យិន សេរី នេះមិនមានអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃ៤ ខែឧសភា ឆ្នាំ២០២១ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៧នាក់មានអ្នកជាសះស្បើយចំនួន២៩នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩៨នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


