Connect with us

កូវីដ-១៩

ប្រែក្លាយសង្កាត់​បឹងសាឡាង​ ឲ្យ​ក្លាយជាតំបន់ពណ៌​​លឿង ​ពលរដ្ឋ​​​​ត្រូវ​ចូលរួម​សហការ​គ្នា

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក សហការជាមួយអាជ្ញាធរ ក្នុងការប្រែក្លាយតំបន់ក្រហម អោយក្លាយជាតំបន់លឿង ដែលអាចធ្វើអោយរាជធានីភ្នំពេញវិលទៅរកភាពប្រក្រតីឡើងវិញ ងាយស្រួលទាំងការធ្វើដំណើរនិងប្រកបមុខរបររកស៊ី បង្កើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំរបស់លោក ឯក ឃុនដឿន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ឧសភា ២០២១ ខណៈដែលលោកអញ្ជើញចែក ស្បៀងអាហារជាច្រើនមុខរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ជូនប្រជាពលរដ្ឋ ចំនួន៤៥០គ្រួសារ ដែលត្រូវបានបិទខ្ទប់ក្នុងតំបន់ក្រហមនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។

លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា នៅក្នុងសង្កាត់បឹងសាឡាង មានភូមិមួយចំនួនបានកំពុងរីករាលដាលជម្ងឺកូវីដ-១៩ ហើយត្រូវបានអាជ្ញាធរ សម្រេចបិទខ្ទប់ ជាតំបន់ក្រហម ដែលមានហានិភ័យខ្ពស់។ ដូច្នេះទេ លោកសុំអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមនេះ ទាំងអស់សហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយតំបន់ក្រហមនេះ អោយក្លាយជាតំបន់លឿង ដែលអាចធ្វើអោយរាជធានីភ្នំពេញវិលទៅរកភាពប្រក្រតីឡើងវិញបានឆាប់រហ័ស។

លោក ឯក ឃុនដឿន បានលើកឡើងទៀតថា ជម្ងឺកូវីដ-១៩ បានរីករាលដាលពាសពេញពិភពលោក ហើយប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម