កូវីដ-១៩
ចម្លែកណាស់ ឥណ្ឌាលេចចេញជំងឺផ្សិតខ្មៅ៥០ករណីលើអ្នកជំងឺកូវីដ-១៩
អាជ្ញាធរនៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃពុធថា ជំងឺពពួកផ្សិតខ្មៅចំនួន៥០ករណីដែលគេស្គាល់ Mucormycosis ត្រូវបានរកឃើញក្នុងចំណោមអ្នកជំងឺកូវីដ-១៩។
ព័ត៌មានត្រូវបានបង្ហាញដោយអភិបាលរដ្ឋ Madhya Pradesh លោក Shivraj Singh Chouhan កំឡុងពេលសន្និសីទកាសែតមួយ បន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់មួយ។
កិច្ចប្រជុំនេះត្រូវបានធ្វើនៅសណ្ឋាគារ Bhopal ក្នុងរដ្ឋធានី Madhya Pradesh ជុំវិញបញ្ហាប្រឈមថ្មីដោយអ្នកជំងឺកូវីដ-១៩។

អភិបាលរដ្ឋលោក Chouhan បាននិយាយថា ៖«ករណីជំងឺផ្សិតខ្មៅត្រូវបានរកឃើញ ហើយនេះជាក្តីកង្វល់ថ្មីមួយរបស់ខ្ញុំឥឡូវនេះ។ រហូតដល់ពេលនេះ ជំងឺផ្សិតខ្មៅមានចំនួន៥០ករណីត្រូវបានរាយការណ៍ទូទាំងរដ្ឋ»។
អាជ្ញាធររដ្ឋនឹងដាក់ចេញនូវពិធីសារលំអិតចំពោះករណីជំងឺផ្សិតខ្មៅ ហើយការព្យាបាលនឹងត្រូវបានអនុវត្តទៅតាមនោះ។
អ្នកជំងឺដែលទទួលរងពីជំងឺឆ្លងផ្សិតខ្មៅមានរោគសញ្ញាហៀរសំបោ ហូរឈាមតាមច្រមុះ ហើមភ្នែក ឈឺចាប់ភ្នែក ធ្លាក់ត្របកភ្នែក ស្រវាំងភ្នែក រហូតដល់ងងឹតភ្នែកមើលអ្វីលែងឃើញ។
លោក Chouhan មានប្រសាសន៍ថា ៖«រដ្ឋាភិបាលនឹងបន្តការព្យាបាលតាមជម្រើសដែលមន្ទីរពេទ្យអាចធ្វើទៅបាន និងការព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺខ្សត់ខ្សោយថវិកា»។

អ្នកជំនាញសុខភាពនិយាយថា វាប៉ះពាល់ដល់ប្រហោងឆ្អឹង ខួរក្បាល និងសួត ហើយអាចប៉ះពាល់ដល់អាយុជីវិតទៀតផង ឬហានិភ័យខ្ពស់ដល់បុគ្គលដែលមានភាពស៊ាំខ្សោយធ្ងន់ធ្ងរ ដូចជាអ្នកជំងឺមហារីក ឬអ្នកជំងឺអេដស៍ជាដើម។
ប្រទេសឥណ្ឌាបានកំពុងទទួលរងការរាតត្បាតពីកូវីដ-១៩រលកទី២ធ្ងន់ធ្ងរបំផុត។ ក្រសួងសុខាភិបាលបានបង្ហាញទិន្នន័យនៅថ្ងៃពុធថា ករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៣៤៨ ៤២១នាក់ និងស្លាប់ថ្មី៤២០៥នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


